CamNews

ព្រោះ​តែ​ចង់​ឲ្យ​ផ្ទះ​ស្ងាត់​ ហើយ​ខឹង​កូន​យំ​មិន​បាត់ ម្តាយ​ចិត្ត​​អប្រិយ​​យក​ដៃ​ខ្ទប់​ដង្ហើម​កូន

(តូក្យូ)៖ ស្ត្រីម្នាក់រស់នៅប្រទេសជប៉ុនត្រូវប៉ូលីសចាប់ខ្លួនដោយចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្មបន្ទាប់ពីនាងព្យាយាម​សម្លាប់​កូន​ស្រី​ដែល​ទើប​មាន​អាយុ​២​ខែ​ប៉ុណ្ណោះ ព្រោះ​តែ​ខឹង​ក្មេងស្រែកយំមិនបាត់​។

ម្តាយចិត្តអប្រិយឈ្មោះ Atsue Hanatsuka អាយុ៣៦ឆ្នាំបានព្យាយាមខ្ទប់ដង្ហើមកូនរហូតដល់សន្លប់ខណៈប្តីចេញទៅធ្វើការបាត់​ហើយ ពេល​សួរ​ចម្លើយ​នាង​បាន​សារ​ភាព​ប្រាប់​សមត្ថ​កិច្ច​ថា កូនស្រីយំមិនឈប់ទោះបីនាងខំលួងយ៉ាងណាក៏ដោយទើបសម្រេចចិត្តយកដៃខ្ទប់មាត់កូន​ឲ្យ​ស្ងាត់​ តែ​ក៏​ធ្វើ​ឲ្យ​ក្មេង​សន្លប់​ឈឹង​តែ​ម្តង​។

ប៉ូលិសបានមកដល់ផ្ទះកើតហេតុឃើញក្មេងស្រីដ៏តូចសន្លប់ទៅហើយតែមិនទាន់ស្លាប់នៅឡើយទេទើបបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​សភាព​ហាក់​ដូច​ជា​ធ្ងន់​ធ្ងរ​ផង​ដែរ៕

រូបភាពតំណាង

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង