(មេនឆេស្ទើ)៖ លោក Paul Stretford ដែលជាភ្នាក់ងារដោះដូរកីឡាកររបស់ Wayne Rooney បានធ្វើដំណើរទៅប្រ ទេសចិនហើយ ដើម្បីពិភាក្សាពីការដោះដូរកីឡាករវ័យ៣១ឆ្នាំ ជនជាតិអង់គ្លេសដែលកំពុង ប្រកបអាជីពនៅក្នុងក្លឹបបិសាចក្រហម Manchester United នាពេលដ៏ខ្លីខាងមុខនេះ។

យ៉ាងណាមិញ ការផ្ទេរកីឡាករខ្សែប្រយុទ្ធប្រធានក្រុម Man Utd ខាងលើនេះ មិនអាចធានាបានទេ គ្រាដែលរដូវកាល ដោះដូរកីឡាករក្នុងលីគកំពូលរបស់ចិន នឹងបិទទ្វារវិញនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដ៏ខ្លីខាងមុខនេះហើយ។

ផ្ទុយទៅវិញ អ្វីៗអាចនឹងកើតមានឡើង គ្រាដែល Rooney មិនត្រូវបានគ្រូបង្វឹក Man Utd លោក Jose Mourinho មិនបានដាក់ចូលលេង ៣ប្រកួតមកហើយ រួមទាំងធ្វើដំណើរទៅទឹកដីនៃក្រុម Saint-Etienne យប់មិញនេះទៀតក្នុងវគ្គ ៣២នៃពានរង្វាន់ UEFA Europa League។

គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ វ័យ៥៤ឆ្នាំខាងលើក៏ធ្លាប់បានថ្លែងដែរថា «Rooney អាចនឹងចាកចេញពីទឹកដី Old Trafford បើទោះបីជាកិច្ចសន្យារបស់គេនៅទីនេះ នឹងផុតកំណត់រហូតដល់ឆ្នាំ២០១៩ក៏ដោយ គ្រាដែលក្លឹបដែលហ៊ាន ចាយលុយធំក្នុងលីគកំពូលរបស់ចិនកំពុងតែចង់បានខ្លាំង»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង