ការអានសៀវភៅឲ្យចងចាំល្អ គឺត្រូវអានឲ្យបានញឹកញាប់ និងព្យាយាមចងចាំអត្ថន័យឬ សាច់រឿងសំខាន់ឲ្យបានល្អ ។នៅពេលយើងអានសៀវភៅ ចូរព្យាយាមរំឮកថា រឿងដែល យើងកំពុងអាននេះ គេនិយាយអំពីអ្វី ហើយព្យាយាមនឹកទៅរករឿងនោះ ដោយមិនចាំបាច់ អានសៀវភៅ ។

បើមានភ្លេចឬស្រពេចស្រពិលត្រង់ណា ចូរបើកសៀវភៅអានផ្ទៀងផ្ទាត់ ហើយកត់ត្រាទុក ដើម្បីឲ្យការចងចាំ បានរត់ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត ។ ការអានសៀវភៅឬមើលមេរៀន ទុកជាមុនជាច្រើនថ្ងៃ មុនពេលប្រលងមកដល់ ហើយមករំឮកវាម្តងទៀត មុនថ្ងៃប្រលងប្រសើរជាងការអានយ៉ាងគំហុក តែក្នុងរយៈពេលខ្លី មុនថ្ងៃប្រលង ព្រោះការចងចាំដែលយើង បានកត់ត្រាទុកជាច្រើនថ្ងៃ ហើយបានរំឮកម្តងទៀត វារមែង ស្ថិតនៅបានយូរជាងការចងចាំ ដែលយើងទើបតែកត់ត្រាទុកថ្មីៗ ។

ឯវិធីដទៃទៀត គឺត្រូវយកការចងចាំ របស់យើងទៅលាតត្រដាង ឲ្យក្លាយជាសាច់រឿង ឬឲ្យ ក្លាយជារូបភាពផ្សេងៗ ដើម្បីឲ្យយើងងាយស្រួលចាំ ។ ក្រៅពីនេះក៏ត្រូវតែត្រៀមរាងកាយយើង ឲ្យមានសុខភាពល្អ ដូចជាត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណឲ្យទៀងទាត់ ចៀសវាង ថ្នាំញៀន រួមទាំង តែ កាហ្វេ ស្រា បារី និងសារធាតុដាស់ភ្ញោច សរសៃប្រសាទផ្សេងៗ និងត្រូវទទួលទានអាហារ ពេលព្រឹកជាប្រចាំផង ។ បើសុខភាពល្អប្រសើរហើយ ខួរក្បាលក៏ភ្លឺថ្លា ទៅតាមនោះដែរ ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង