ក្រុមអ្នកវិទ្យាសាស្ដ្រ NASA បានឱ្យដឹងថា ព្រះចន្ទកំពុងតែហោះចេញឆ្ងាយពីផែនដីបន្ដិចម្ដងៗ
ហើយរួមតូច ប៉ុន្តែ នៅតែទទួលឥទ្ធិពលពីទំនាញផែនដី។

ទ្រឹស្ដីអំពីការចាកចេញឆ្ងាយបន្ដិចម្ដងៗពីផែនដី និងការរួញតូចរបស់ព្រះចន្ទដោយសារកម្លាំង
ទំនាញ ត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្រចាប់អារម្មណ៍ចាប់តាំងពីប៉ុន្មានឆ្នាំមុន។ យោងតាមការ សិក្សាស្រាវជ្រាវដែលបានប្រកាសឱ្យដឹងកាលពីថ្ងៃទី ១៦កញ្ញា បើទោះគម្លាតកាន់តែឆ្ងាយ
រវាងផែនដីនិងព្រះចន្ទ ប៉ុន្តែ ផែនដីនៅតែមានឥទ្ធិពលខ្លាំងទៅលើព្រះចន្ទ។

លទ្ធផលពីការស្រាវជ្រាវគន្លងគោចររបស់ព្រះចន្ទនៃយានអវកាស LRO ឱ្យដឹងថា កម្លាំង
ទំនាញរបស់ផែនដី បានបង្កឥទ្ធិពលខ្លាំងទៅលើស្នាមប្រេះរាប់រយកំណាតនៅលើផ្ទៃដីរបស់
ព្រះចន្ទក្នុងអំឡុងពេលព្រះចន្ទរួញតូច។ ដោយប្រើប្រាស់កាមេរ៉ាពិសេស យានអវកាស LRO
បានរកឃើញផ្ទាំងថ្មចោត ដែលកើតឡើងនៅលើឋានព្រះចន្ទ ចំនួន ១៤កន្លែង ចាប់តាំងពីខែ
សីហា ឆ្នាំ ២០១០។ មុននេះ កាមេរ៉ា Paranomic Apollo ក៏ធ្លាប់រកឃើញផ្ទាំងថ្មជម្រាលបែប
នេះចំនួន ៧០កន្លែងផងដែរ។

របាយការណ៍ពី NASA ឱ្យដឹងថា បណ្ដាផ្ទាំងថ្មចោតនេះ មានប្រវែងក្រោម ១០គីឡូម៉េត្រ និង
កំពស់ត្រឹមតែប្រហែល ១០សង់ទីម៉ែត្រ។ អ្នកវិទ្យាសាស្ដ្រអះអាងថា មូលហេតុដែលនាំឱ្យផ្ទាំង
ថ្មចោតទាំងនេះកើតឡើង គឺដោយសារសភាពត្រជាក់បន្តិចម្ដងៗនៃស្នូលព្រះចន្ទ។ ស្នូល
ត្រជាក់បន្តិចម្ដងៗ បានកើតឡើងទន្ទឹមគ្នានានឹងសភាពឡើងរឹងនៃស្រទាប់ខាងក្រៅរបស់ស្នូល
ធ្វើឱ្យទំហំរបស់ព្រះចន្ទត្រូវតូចបង្កើតបានជាស្នាមប្រេះ។

ក្រោយរយៈពេល ៦ឆ្នាំនៃការស្រាវជ្រាវទៅលើស្នាមប្រេះលើព្រះចន្ទ កាមេរ៉ាតាមដានព្រះ
ចន្ទ LRO ថតបានរូបភាពជាង ៣០០០សន្លឹក នៅលើផ្ទៃដីប្រមាណ ៣/៤ នៃព្រះចន្ទ។ ស្នាម
ប្រេះទាំងនេះ មាននៅគ្រប់កន្លែង លើឋានព្រះចន្ទ។

ទិន្នន័យខាងលើនេះ បានបញ្ជាក់ថា មូលហេតុនៃការកកើតផ្ទាំងថ្មចោត គឺដោយសារកម្លាំង
ទំនាញពីផែនដី ក្នុងអំឡុងពេលព្រះចន្ទកំពុងរួញតូច។ នេះគឺជាកម្លាំងមួយដែលដូចទៅនឹង
កម្លាំងរបស់ព្រះចន្ទ ដែលមានឥទ្ធិពលទៅលើទឹកសមុទ្ររបស់ផែនដី បង្កើតបានជាទឹកជោរ
នាច។

កម្លាំងទំនាញផែនដី មានឥទ្ធិពលទៅលើព្រះចន្ទ (ព្រួញខ្មៅ) និងស្មាមប្រេះ (ព្រួញក្រហម)

អ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ដោយសារព្រះចន្ទនៅតែបន្តរួញតូចព្រោះស្នូលបន្តត្រជាក់ ដូច្នេះ ផ្ទាំងថ្មចោតក៏នៅតែកើតមានឡើងជាបន្តបន្ទាប់។ នៅពេលផែនដី និងព្រះចន្ទ នៅឆ្ងាយពីគ្នា
បំផុត បណ្ដាផ្ទាំងថ្មចោតនឹងទទួលឥទ្ធិពលខ្លាំងបំផុតពីទំនាញផែនដី ហើយនេះក៏ជាពេល
ដែលស្រទាប់ព្រះចន្ទមានការប្រែប្រួលក្នុងកម្រិតខ្ពស់បំផុតផងដែរ។ NASA សង្ឃឹមថា ពេល
ខាងមុខ មនុស្សនឹងអាចតាមដានសកម្មភាពរញ្ជូយដីនៅលើឋានព្រះចន្ទ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NASA