យោងតាមប្រភពព័ត៌មានរបស់គេហទំព័រ 9to5mac បានឲ្យដឹងថា Apple នឹងធ្វើការបង្ហាញណែនាំ នូវថែប្ល៊ែត iPad Pro មួយស៊េរីទៀត ដែលមានទំហំអេក្រង់តែ 9,7" នៅថ្ងៃទី១៥ ខែមីនា ខាងមុខនេះ (ដាក់លក់ថ្ងៃទី១៨ ខែមីនា) ដែលមានលក្ខណៈសម្បត្តិ អង្គផ្ទុកទិន្នន័យ ពណ៌ និងមានរន្ធបំពង សម្លេងចំនួនបួន ដូចទៅនឹង iPad Pro 12.9" ដែរ ប៉ុន្តែវានឹងត្រូវបានលក់ក្នុងតម្លៃប្រហាក់ប្រហែល នឹងស៊េរី iPad Air និង Air 2។ iPad Pro 9.7" ក៏នឹងមានគាំទ្រនូវ ក្តារចុច Smart Keyboard និងប៊ិក Apple Pencil។ ក្រៅពីនេះ Apple ក៏នឹងធ្វើការបន្ថយបរិមាណផលិត iPad mini 2 និង iPad Air ម៉ូដែលដំបូង ដើម្បីផ្តោតផលិតភាព ដល់បណ្តាស៊េរី iPad ម៉ូដែលថ្មី។

ស៊េរីម៉ូដែល iPad Pro ជិតមានបន្ថែមមួយម៉ូដែលថ្មីទៀតទំហំ 9.7" ហើយ

បើសិនជាព័ត៌មានខាងលើនេះ វាពិតជាត្រឹមត្រូវមែននោះ នៅថ្ងៃខាងមុខនេះ យើងនឹងមានជម្រើស កាន់តែច្រើន ក្នុងការទិញ iPad ដែលទទួលបានទាំងបណ្តា Features លំដាប់ខ្ពស់ៗរបស់ iPad Pro និងថែមទាំងទទួលបាននូវភាពងាយស្រួលពីអេក្រង់ទំហំ 9.7" ដែលអ្នកប្រើប្រាស់ជាច្រើនពេញចិត្ត ទំហំអេក្រង់ប៉ុណ្ណឹង។

បច្ចុប្បន្ន គេនៅមិនទាន់បានដឹងពីតម្លៃជាក់ស្តែងរបស់ iPad Pro 9.7" នៅឡើយទេ ប៉ុន្តែវាត្រូវបាន គេប៉ាន់ប្រមាណថា មានតម្លៃប្រហាក់ប្រហែលនឹង កម្រិតតម្លៃលក់របស់ស៊េរី iPad Air/Air 2៕

- អានអត្ថបទ៖ Huawei ប្រកាសថា នឹងឈរលើលំដាប់កំពូលលើគេ នៅរយះពេល ៥ឆ្នាំទៅមុខទៀត
- អានអត្ថបទ៖ iPhone 5se មានរូបរាងដូច្នេះ ដោយប៊ូតុង Power ប្តូរទៅដាក់នៅ ចំហៀងវិញ ដូចនឹង iPhone 6 (s)?

ប្រែសម្រួល៖ មង្គល
ប្រភព៖ 9to5mac, Tinhte