CamNews

សំបុត្រ​ទស្សនា​កម្ពុជា ប៉ះ​ចិន​តៃ​ប៉ិ​ជើង​ទី​២ លក់​ថ្ងៃ​នេះ​ក្នុង​តម្លៃ ១​ម៉ឺន​រៀល និង ៥​ពាន់​រៀល

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលក់សំបុត្រ សម្រាប់ទស្សនាជំនួបជើងទី២ រវាង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា និង​ចិន​តៃ​ប៉ិ នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 ជាផ្លូវការថ្ងៃនេះហើយ ដោយ​មាន​តម្លៃ​២​ប្រភេទ គឺ​តម្លៃ ១០,០០០រៀល និង ៥,០០០រៀល​ប៉ុណ្ណោះ គ្រា​ដែល​ការ​ប្រកួត​នឹង​ធ្វើ​លើ​ទីលាន​ពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយ ។

គួរបញ្ជាក់ផងដែរថា ទន្ទឹមជាមួយការប្រកាសលក់សំបុត្រទស្សនាជើងទី២នេះ ក្រុមជម្រើសជាតិកម្ពុជា ទើបត្រឡប់មកកម្ពុជា​កាល​ពី​យប់​មិញ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជើង​ទី​១ ជាមួយម្ចាស់ផ្ទះចិនតៃប៉ិ ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ កាលពីថ្ងៃទី០២ ខែមិថុនាកន្លងទៅ ។ ចំណែក​ក្រុម​ឆាយ​នីស​តៃ​ប៉ិវិញ នឹង​មក​ដល់​កម្ពុជា​ថ្ងៃ​នេះ ដើម្បីត្រៀមខ្លួនជួបក្រុមម្ចាស់ផ្ទះកម្ពុជា នៅដើមសប្ដាហ៍ក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង