កាលពីចុងសតវត្សន៍ទី២០ ប្រព័ន្ធសារត្រូវបានអភិវឌ្ឍន៍ដោយសហគ្រាសទូរគមនាគមន៍
ជាច្រើននៅលើពិភពលោក។ ក៏ប៉ុន្តែ អ្នកបង្កើតSMS(Short message service) ពិតប្រាកដ
គឺលោក Friedhelm Hillebrand ជាវិស្វករជនជាតិអាល្លឹម៉ង់។
កំពុងធ្វើការនៅសហគ្រាស GSM លោក Hillebrand បានមានគំនិតអំពីសារ 128-byte ដែល
ត្រូវបានផ្ញើរតាមរយៈប្រព័ន្ធទូរស័ព្ទនាសម័យនោះ ដូច្នេះការកំណត់ចំនួនតួអក្សរ គឺជារឿង
ត្រូវការ។ ក៏ប៉ុន្តែលេខរៀង ១៦០ គ្រាន់តែជាជំរើសចៃដន្យរបស់ Hillebrand។
រឿងនេះកើតឡើងនៅឆ្នាំ១៩៨៥ នៅពេល Hillebrand សាកល្បងឃ្លាកត់ត្រានៅលើម៉ាស៊ីន
វាយអក្សរ ដើម្បីស្ថិតិនូវប្រវែងល្អបំផុតសំរាប់សារនិមួយៗ។ Hillebrand បានរាប់លេខ ចុច
និងតួអក្សរ ហើយឃើញថាសារទាំងអស់អាចរៀបរាប់ន័យបានគ្រប់គ្រាន់ក្នុងអក្សរចំនួន
១៦០តួ។
ទីចុងក្រោយ Hillebrand បានគិតថា ១៦០តួគឺគ្រប់គ្រាន់។ ជាមួយនឹងការអាងហេតុផល
ផ្សេងទៀត (ប្រៃសណីបត្រ និងកាត់ប៉ស្កាត ផ្ញើរតាមផ្លូវគោកក៏មានអតិបរិមាណត្រឹមតែ
១៥០តួ) Hillebrand ជាមួយនឹងសហគ្រាស GSM បានបង្កើត សារ ដែលមានលក្ចណះ
ស្តង់ដានៅឆ្នាំ១៩៨៦។ បន្ទាប់មក ក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនទូរគមនាគមន៍នៅលើ
ពិភពលោកបានយល់ព្រម ទទួលយកស្តង់ដានេះ។
បច្ចុប្បន្ន អ្នកប្រើអាចផ្ញើរសារជាច្រើនក្នុងពេលដូចគ្នា ប៉ុន្តែតួអក្សរអតិបរិមាណរបស់សារ
និមួយៗ គឺត្រឹមតែ ១៦០តួ។
ប្រភព៖ tinmoi.
ដោយ៖ មិនា.