ភ្នំពេញ៖ អតីតតារាចម្រៀង និងកំប្លែង ត្រូវមហាជនបានស្គាល់ យ៉ាងច្បាស់ថា ត្រូវជាប្អូនស្រីបង្កើត របស់តារា ពហុ ជំនាញអ្នកនាងខាត់ សុឃីម គឺអ្នកនាងខាត់ ស្រីវង ថ្មីៗនេះបានផ្តល់កំណើតឲ្យទារិកាដ៏ផូរផង់ ម្នាក់ បន្ទាប់ពីរៀប អាពាហ៍ពិពាហ៍ជាផ្លូវការ តាមគន្លងប្រពៃណី ជាមួយបុរសជាស្វាមីវ័យ ជាង៤០ឆ្នាំប្លាយ ជាអាណិកជនខ្មែររស់នៅ អាមេរិក អស់រយៈពេលជាង៤ឆ្នាំមកហើយនោះ។ ការទទួលបានទារិកានេះ ធ្វើឲ្យអ្នកនាង ខាត់ ស្រីវង និងស្វាមី រំភើបចិត្តយ៉ាងខ្លាំង។

ចំណងដៃសម្រាប់ភរិយា-ស្វាមីមួយគូនេះ គឺជាកូនស្រីជាទីស្រលាញ់ម្នាក់ ដែលពួកគេបានសម្រេចដាក់ឈ្មោះ ជា ភាសាបរទេសថា «Pink Pink» មានន័យជាភាសារខ្មែរថា«ផ្កាឈូក» ក្រោយពេលសម្រាលបានមួយថ្ងៃ។ នេះបើតាម ការសរសេរបញ្ជាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់អតីតតារាកំប្លែង អ្នកនាងខាត់ ស្រីវង ទើបបង្ហោះជា សាធារណៈ កាលពីព្រឹកមិញ។

តាមរយៈនៃការបញ្ចេញ រូបថតជាច្រើនសន្លឹក ពីទឹកដីសហរដ្ឋអាមេរិក ពីសំណាក់អ្នកនាង ខាត់ ស្រីវង ពេលនេះ អាច បញ្ជាក់ថា ឥឡូវនាងបានក្លាយជាម្តាយ ដ៏ល្អរបស់គេម្នាក់ហើយ។ ដោយឡែក ចំពោះការ សម្រាលកូនរបស់នាង គឺ ទទួលបាន ភាពជោគជ័យដោយ មិនមានបញ្ហារឿងរ៉ាវ អ្វីកើតឡើង មកលើរូបនាង និងកូនឡើយ។

ទស្សនិកជន នៅចាំបានថា អតីតតារាស្រី ដែលធ្លាប់លេចមុខ ក្នុងនាមជាតារាកំប្លែង និងឡើងច្រៀងម្ដងម្កាល អ្នកនាង ខាត់ ស្រីវងបានជាប់ជំពាក់បេះដូង ជាមួយកន្លង់វ័យ៤៧ឆ្នាំប្លាយ ជាអាណិកជនខ្មែរអាមេរិក មានមុខរបរជា តន្រ្តីករ លេងហ្គីតាសូឡូ នៅទីក្រុងឡូវែល និងមានដើមកំណើត ជាអ្នករស់នៅខេត្តស្វាយរៀង កាលពីពាក់កណ្ដាល ឆ្នាំ ២០១០។ ក្រោយពីមានការស្វែងយល់ចិត្តគ្នា អស់រយៈពេលជាង១ឆ្នាំមកនោះ អ្នកទាំងពីរក៏បានសម្រេចចិត្ត ជ្រើស យកវេលាចូលរោងជ័យ តាមប្រពៃណី កាលពីអំឡុង ឆ្នាំ២០១១ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល