CamNews

ស្ត្រី​អ្នក​ដំណើរ លើ​យន្ត​ហោះ​ម្នាក់ រង​ការ​ផាក​ពិន័យ​ជិត១០០​ដុល្លារ ពី​បទ​ពាក់​អាវ​សុវត្ថិភាព គ្មាន

(វៀតណា​ម)៖​ ស្ត្រីអ្នកដំណើរម្នាក់​បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងទទួលបានសំបុត្រ ផាកពិន័យមួយ សម្រាប់ការពាក់អាវសុវត្ថិភាព និងបង្កការភ័យខ្លាច ដល់អ្នកដំណើរឯទៀត នៅលើយន្តហោះ។

នាង Nguyen Trung D ត្រូវបានគេឃុំខ្លួន នៅឯព្រលានយន្តហោះភាគខាងជើង បន្ទាប់ពីនាងពាក់អាវសុវត្ថិភាព កំឡុងពេលស្ថិតលើយន្តហោះមួយ ដែលកំពុងចេញដំណើរពី Vinh ឆ្ពោះទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ តាមហេតុការណ៍ ឲ្យដឹងថា Nguyen រងការចោទប្រកាន់ ពីបទយកអាវសុវត្ថិភាព ពាក់លើយន្តហោះ ដោយគ្មានការអនុញ្ញាត ហើយត្រូវរងការផាកពិន័យជា ប្រាក់ចំនួន៩០ដុល្លារ ប៉ុន្តែនាងបដិសេធការចោទនេះ ដោយនិយាយថា ខ្លួនបានប្រាប់អ្នកបម្រើលើយន្តហោះរួចហើយ ពីរឿងនេះ ។

ទោះជាយ៉ាងណា Nguyen ត្រូវបានប៉ូលិសឃាត់ខ្លួន នៅពេលយន្តហោះមកដល់ទីក្រុងហូជីមិញ បន្ទាប់​ពីបុគ្គលិក លើយន្តហោះរាយការណ៍ថា នាងប្រើប្រាស់អាវសុវត្ថិភាព ដោយគ្មានការអនុ​ញ្ញាត ដែលនាំឲ្យអ្នកដំណើរផ្សេងទៀត ឃើញមានការភ័យខ្លាច តែក្រោយមក ប៉ូលិសក៏ដោះលែងវិញ ដោយតម្រូវឲ្យនាងបង់​ប្រាក់ពិន័យ៩០ដុល្លារ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង