ថៃ ៖ ក្រោយពីសម្រាលកូនភ្លោះ ២ នាក់ ដែលមានឈ្មោះថា Thunder និង Storm តារាសម្តែងថៃ នាង Chompoo araya បានធ្វើឲ្យមនុស្សជាច្រើនប្រទេស ជាពិសេសគឺអ្នកគាំទ្រនាងផ្ទាល់តែម្តង មានការងើយឆ្ងល់យ៉ាងខ្លាំងចំពោះរឿងជាច្រើនយ៉ាង។

អ្វីដែលធ្វើឲ្យ Fans ឆ្ងល់បំផុតនោះគឺ ភរិយារបស់លោក Nott Witsarut Rungsisingpipat ទើបតែសម្រាលកូនបានមួយថ្ងៃសោះ ប៉ុន្តែបែរជាសុខភាពហាក់ដូចជារឹងមាំខ្លាំងខុសពីអ្នកម្តាយដទៃ ។ មិនត្រឹមតែប៉ុណ្ណោះតារាស្រីវ័យ ៣៥ ឆ្នាំ នាង Chompoo araya ថែមទាំងអាចផាត់មុខ ហើយឈរថតរូបជាមួយនិងស្វាមី និងសមាជិកថ្មីទាំងពីរដួង ដែលទើបតែចាប់កំណើត កាលពីថ្ងៃទី ០៦ ខែកញ្ញា កន្លងទៅនេះទៀតផង ។ តារាថៃរូបនេះបានធ្វើឲ្យអ្នកគាំទ្រឆ្ងល់ផង កោតសរសើរផងចំពោះភាពរឹងមាំរបស់នាង ។

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត នៅថ្ងៃទី ០៩ ខែកញ្ញា ស្អែកនេះ នាង Chompoo araya និងស្វាមីគឺលោក Nott Witsarut Rungsisingpipat នឹងបើកធ្វើស្និន្និសិទ្ធកាសែត ដើម្បីបង្ហាញមុខមាត់អ្នកស្នងមរតតរាប់លាន ជាផ្លូវការឲ្យមហាជនបានឃើញ ។

គួរបញ្ជាក់ឲ្យដឹងថា កូនប្រុសច្បងមានឈ្មោះថា Thunder កើតមកមានទម្ងន់ ២,៦៦ គីឡូក្រាម និង Storm មានទម្ងន់ខ្លួន ២,៥៦ គីឡូក្រាម ហើយអ្នកទាំងពីរកើតមុនក្រោយគ្នាត្រឹមតែមួយនាទីប៉ុណ្ណោះ ៕

-ចុចអាន ៖ ទីបំផុតនាង Chompoo បង្ហាញមុខកូនប្រុសភ្លោះ ដែលជាស្នងមរតករាប់លានហើយ ច្រមុះស្រួចណាស់

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook