(ប្រេស៊ីល)៖ អស់ទាស់ដែរ.!សម្រាប់បវរកញ្ញា អ្នកទោសស្រីៗនៅក្នុងពន្ធនាគារមួយ នៅប្រទេសប្រេស៊ីល ដែលពួកនាងបានបង្អួតសម្រស់គ្នា ក្នុងការប្រកួតប្រជែង យកមកុដម្ចាស់ក្សត្រីយ៍ សម្រស់ក្នុងគុកដែលជាការប្រកួត មួយកម្រនឹងកើតមានណាស់។

នាង Michelle Neri Rangel អាយុ២៧ឆ្នាំ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់គុករយៈពេល៣៩ឆ្នាំ ពីបទប្លន់ ពេលនេះនាងបានឈ្នះការប្រកួតគ្រប់គ្រង តំណែងជើងឯក និងបានពាក់មកុដម្ចាស់ក្សត្រីយ៍ សម្រស់ក្នុងគុកទៀតផង ដោយនាងដណ្តើមបានការឈ្នះ ពីអ្នកទោសស្រីប្រមាណ៩នាក់ទៀត សម្រាប់កញ្ញាឯក Talavera Bruce ២០១៦ នៅក្នុងគុក ដ៏ធំក្នុងរដ្ឋ Rio de Janeiro ។

Rangel ជាប់ពន្ធនាគារ តាំងពីឆ្នាំ២០១០ បន្ទាប់ពីមានទោស ពាក់ព័ន្ធនឹងអំពើប្លន់និងប្រព្រឹត្តពេស្យាចារ តែពេលនេះនាងនិយាយថាខ្លួនឯងហាក់ទទួលបានកិត្តិយសមួយផ្នែក បន្ទាប់ពីជាប់ជាកញ្ញាឯកនេះ ទោះស្ថិតនៅក្នុងពន្ធនាគារ ក៏ពិតមែន។

ក្រុមគ្រួសារនិងមិត្តភក្តិអ្នកទោស ដែលបានចូលរួមប្រកូតទាំងអស់ ត្រូវបានអនុញ្ញាតឲ្យចូលទស្សនា ព្រឹត្តិការណ៍ប្រកួតនេះ ដោយមានសន្តិសុខយាមកាមយ៉ាងត្រឹមត្រូវ ហើយការប្រកួតធ្វើឡើង ដោយចៅក្រម១០នាក់ ជាអ្នកកាត់សេចក្តី ដោយមិនពិនិត្យមើលលើតែលើសម្រស់មួយមុខទេ គឺគេមើលទាំងអត្តចរឹក ហើយការប្រកួត នេះរៀបចំឡើង ដោយក្រុមសហគមន៍ និងក្រុមសាសនា ដែលពួកគេចង់ឲ្យអ្នកទោសស្រីៗ បានចូលរួមក្នុងសកម្មភាពសង្គម នឹងគេ ដើម្បីឲ្យជ្រះថ្លា ចិត្តគំនិតឡើងវិញ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី