(អាមេរិក)៖ ភោជនីយដ្ឋានមួយ នៅទីក្រុងញូវយ៉ក បានផលិតនំដូណាត់មួយប្រភេ ទដ៏គួរឲ្យចាប់អារម្មណ៍ ដាក់លក់ជូនអតិថិជន ដែលវាមានលក្ខណៈពិសេសម្យ៉ាង ប្លែកពីនំផ្សេងទៀត ព្រោះនំដូណាត់នេះ ត្រូវបានធ្វើស្រោបពីមាស ហើយវាមានតម្លៃដល់ទៅ១០០ដុល្លារ អាមេរិក ក្នុងមួយដុំ។

ភោជនីយដ្ឋាន Manila Social Club នៅតំបន់ Brooklyn និយាយថា នំដូណាត់ស្រោបមាសនេះ ផលិតឡើងដោយមានផ្សំ ពីរសជាតិស្រាសំប៉ាញ ព្រមទាំងចាហ៊ួយ និងស្រោបមាសប្រមាណជា ២៤ ការ៉ាត់ ហើយពេលនេះ វាបានក្លាយជានំមួយប្រភេទ ដ៏មានឱជារស សម្រាប់អតិថិជនជាច្រើន ដែលគាំទ្រ និងកុំម្ម៉ង់ទិញវាយ៉ាងច្រើន ដោយអ្នកខ្លះកុំម្ម៉ង់ទិញនំប្រភេ ទនេះ ទៅធ្វើជាបង្អែមក្នុងកម្មវិធីជប់លៀងផងដែរ។

ម្ចាស់ភោជនីយដ្ឋាន និងចុងភៅឈ្មោះ Bjorn DelaCruz និយាយថា នំដូណាត់នេះ ដាក់លក់តែរាល់ថ្ងៃសុក្រប៉ុណ្ណោះ និងអាចកុំម្ម៉ង់ទិញបាននៅថ្ងៃព្រហស្បតិ៍ តាម Instagram ហើយហេតុផល ដែលហាងនេះដាក់លក់នំដូណាត់ចំតែថ្ងៃសុក្រ ព្រោះទីនេះ មិនមែនលក់តែនំមួយប្រភេទនេះទេ គឺនៅមានសេវាកម្មជាច្រើនទៀត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី