ទឹកទទឹមអាចជួយទប់ស្កាត់មហារីក និងមានអត្ថប្រយោជន៍ល្ អសម្រាប់សុខភាពបេះដូងទៀតផង។ មិនតែប៉ុណ្ណោះវាក៏អាចជួយកាត់បន្ថយជាតិខ្លាញ់ក្បាលពោះផងដែរ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ប្រភេទផ្លែឈើនេះមានឥទ្ធិពលក្នុងការកាត់បន្ថយជាតិខ្លាញ់ ដែលនៅម្តុំត្រង់ក្បាលពោះ។ ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើការពិសោធន៍ទៅ លើក្រុមអ្នកស្ម័គ្រចិត្ត ដែលត្រូវបានឲ្យទទួលទានទឹកទទឹមមួយដបជារៀងរាល់ថ្ងៃ។

លុះក្រោយមកលទ្ធផលបានបង្ហាញឲ្យឃើញថា ក្រុមអ្នកស្ម័គ្រចិត្តមានអាត្រាតិចបំផុត នៅក្នុងការកកើតកោសិកាជាតិខ្លាញ់ នៅត្រង់ម្តុំក្បាលពោះ។ ម្យ៉ាងវិញទៀត អ្នកទាំងនោះត្រូវបានគេរកឃើញថា ពួកគេមានសំពាធឈាមទាបជាងមុន ដែលជាលទ្ធផលអាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺគាំងបេះដូង ជំងឺស្ត្រេស និងជំងឺក្រលៀន។

ក្រុមអ្នកស្រាវជ្រាវបានជឿជាក់ថា ទឹកផ្លែទទឹមអាចនឹងកាត់បន្ថយចំនួនអាស៊ីដខ្លាញ់នៅក្នុងឈាម ដែលត្រូវបានស្គាល់ថា NEFA ។ ការសិក្សាស្រាវជ្រាវកាលពីលើកមុនៗ ដែលត្រូវបានធ្វើតេស្តទៅលើខ្លួនមនុស្ស និងសត្វ បានបង្ហាញឲ្យឃើញថា កម្រិតនៃជាតិអាស៊ីដ NEFA មានទំនាក់ទំនង ធ្វើឲ្យមានការប្រមូលផ្តុំខ្លាញ់នៅជុំវិញក្បាលពោះ ព្រមទាំងបង្កើនគ្រោះថ្នាក់នៃការកើតរោគបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ២។

នៅក្នុងការធ្វើតេស បុរស និង ស្រ្តីចំនួន ២៤នាក់ ត្រូវបានឲ្យទទួលទានទឹកទទឹមជារៀងរាល់ថ្ងៃ ដោយមានចំណុះ ៥០០ មីលីលីត្រ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ស្ទើរតែពាក់កណ្តាលនៃអ្នកស្មគ្រចិត្តមានកំរិតនៃជាតិអាស៊ីដ តិចជាមុន នៅពេលបញ្ចប់នៃការធ្វើតេស្ត។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការទទួលទានទឹកទទឹមនេះ បានធ្វើឲ្យពួកគេមានអត្រាតិចបំផុត នៅក្នុងការមានខ្លាញ់នៅក្បាលពោះ ព្រមទាំងអាចធ្វើឲ្យសំពាធឈាមរបស់ពួកគេ ធ្លាក់ចុះផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង