(សុខភាព)៖ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ប្រជាជនអង់គ្លេសចូលចិត្តដេកស្រាត ជាងគេបំផុតនៅក្នុងលោក ចំណែកប្រទេសក្រៅពីនេះ មានតែ ៨ភាគរយប៉ុណ្ណោះ។ ដេកស្រាតវាអាចជាទម្លាប់មួយ ប៉ុន្តែលោកអ្នកមានដឹងទេថា ការដេកស្រាត វាបានផ្ដល់នូវអត្ថប្រយោជន៍ដល់ខ្លួនអ្នក។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ៤យ៉ាង ដែលបានមកពីការដេកស្រាត៖

០១) ធ្វើឲ្យអ្នកគេងលក់ស្រួល
តាមការបញ្ជាក់ពីវេជ្ជបណ្ឌិតបានឲ្យដឹងថា ការដេកស្រាត វាបានជួយឲ្យលោកអ្នកគេងស្កប់ស្កល់ និងជំរុញឲ្យសីតុណ្ហភាពនៅក្នុងខ្លួនដើរបានល្អ ជាពិសេសគឺប្រព័ន្ធឈាម និងញើស ប៉ុន្តែវេជ្ជបណ្ឌិតក៏បានណែនាំឲ្យរកពួកណាដែលទន់ និងស្ដើងព្រោះវាជួយឲ្យការគេង របស់លោកអ្នកកាន់តែស្កប់ស្កល់ថែមទៀត។

០២) ធ្វើឲ្យស្បែកខិតជិតរកគ្នា
បើទោះបីជាមិនទាន់មានអំណះអំណាងណាមួយច្បាស់ក្ដី ប៉ុន្តែតាមការស្រាវជ្រាវ បានលើកឡើងថា ការដេកស្រាតជាប្រចាំថ្ងៃរវាងមនុស្សពីរនាក់ គឺបានធ្វើឲ្យពណ៌សម្បុរ នៃស្បែករបស់ពួកគេខិតជិតរកគ្នា មានន័យថា ពួគគេអាចនឹងចម្លងពណ៌ស្បែកទៅឲ្យគ្នាទៅវិញទៅមក។

០៣) ធ្វើឲ្យអ្នក និងដៃគូកាន់តែស្និទស្នាលបំផុត
វាអាចជារឿងអៀនខ្មាស់មួយ សម្រាប់គូស្នេហ៍មួយចំនួន ដែលតម្រូវឲ្យដេកស្រាតជាមួយគ្នា ប៉ុន្តែបើតាមការរាយការណ៍បានឲ្យដឹងថា គូស្នេហ៍ជិត ៦០ភាគរយ បានរក្សានូវទំនាក់ទំនងល្អ និងបង្កើនភាពជិតស្និទ្ធរវាងគ្នា តាមរយៈការដេកស្រាត ដោយសកម្មភាពមួយនេះ បានជំរុញឲ្យភាពសប្បាយរីករាយ និងសេចក្ដីសុខនៅក្នុងគ្រួសារ កាន់តែល្អប្រសើរ។ អ្នកជំនាញខាងសិចសាស្ត្រក៏បានឲ្យដឹងផងដែរថា ការដេកស្រាតជាមួយគ្នា ក៏ជាក្បាច់មួយដ៏ពិសេស ក្នុងចំណោមក្បាច់នៃការរួមភេទដែរ ហើយវាមានអត្ថន័យជ្រាលជ្រៅជាងក្បាច់ផ្សេង។

០៤) អ្នកនឹងគ្មានអារម្មណ៍តានតឹង
អារម្មណ៍ស្រស់ថ្លា នឹងទទួលបាននៅពេលដែលអ្នកដេកស្រាត នេះជាការអះអាងរបស់អ្នកជំនាញ។ ផ្នែកមួយនៃការដេកស្រាតបានធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ស្រស់ស្រាយ និងធ្វើឲ្យអារម្មណ៍តានតឹងរសាត់អណ្ដែតចេញបន្ដិចម្ដងៗ ជាពិសេសគឺខ្លួនឯងផ្ទាល់បានគិតថា ខ្លួនឯងនៅពេលនេះគឺ Free គ្មានអ្វីទាំងអស់ ដែលអារម្មណ៍មួយនេះ ជាអារម្មណ៍ធម្មជាតិ ដែលទទួលបានមកពីការដេកស្រាត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង