(សុខភាព)៖ សុខភាពរបស់មនុស្សចាស់ គឺជារឿងដែលគួរដឹង និងត្រូវយកចិត្តទុកដាក់ បើសមាជិកក្នុងគ្រួសាររបស់អ្នកមានមនុស្សចាស់នៅជាមួយផងនោះ រឹតតែចាំបាច់ទៅទៀត ដែលត្រូវនាំមនុស្សចាស់នោះ

ទៅត្រួតពិនិត្យសុខភាព ជាប្រចារៀងរាល់ឆ្នាំ តើការត្រួតសុខភាពរបស់មនុស្សចាស់មានអ្វីខ្លះនោះ យើង នាំគ្នាតាមដានដូចតទៅ…។

សម្រាប់ការពិនិត្យសុខភាពមនុស្សចាស់នេះ គឺជាការពិនិត្យរកមើលភាពខុសប្រក្រតី របស់ជំងឺក្នុងក្រុមមនុស្សចាស់ដោយការសាកសួរ ពីប្រវត្តិ ពិនិត្យ រាងកាយទូទៅ ពិនិត្យ ប្រព័ន្ធសរសៃប្រសាទរួម ជាមួយការពិនិត្យនៅក្នុងបន្ទប់ប្រត្តិបត្តិការ បើសិនជាមានរោគសញ្ញា របស់ជំងឺ ណាមួយក្នុងរយ:ចាប់ផ្តើម អាចនឹងការពារ និងព្យាបាលបានទាន់ពេលវេលាមុននឹងរីករាលដាលធ្ងន់ធ្ងរឡើង។

– ភាគច្រើនមនុស្សចាស់តែងមានបញ្ហារឿងភ្នែក សមត្ថភាពក្នុងការមើលឃើញថយចុះ៖ ការពិនិត្យសុខភាពភ្នែក បើឃើញថាមានភាព ខុសប្រក្រតីក្នុងរយៈចាប់ផ្តើមនោះ យើងអាចធ្វើការព្យាបាលដើម្បី កុំឱ្យកើតសភាវៈមើលលែងឃើញបាន។

– ពិនិត្យរឿងការស្តាប់៖ គឺជារឿងដែលជួបប្រទះច្រើននៅលើមនុស្សចាស់ គឺសភាវៈថ្លង់ ត្រចៀកធ្ងន់។ មូលហេតុអាចបណ្តាលមកពី រន្ធត្រចៀក ផ្នែកខាងក្រៅញ៉ុកណែន ដោយសារមានអាចម៍ត្រចៀកច្រើន និងជាប់ណែន ឬក៏សរសៃប្រសាទត្រចៀកចុះខ្សោយ ទៅតាមវ័យ ឬឮសំឡេងខ្លាំងៗច្រើន និងយូរពេក ដូច្នេះមនុស្សចាស់ចាំបាច់ត្រូវទទួលការពិនិត្យត្រចៀកជាប្រចាំ ។

– ពិនឹត្យសុខភាពក្នុងប្រអប់មាត់ ៖ គឺជាការពិនិត្យរកមើលរោគពាក់ព័ន្ធនឹងអញ្ចាញ និងធ្មេញ ភាគច្រើនបញ្ហាដែលជួបមានដូចជា ធ្មេញពុក និងរលាក អញ្ចាញ ដូច្នេះគួរឱ្យទន្តពេទ្យពិនិត្យសុខភាពក្នុងប្រអប់មាត់ជាប្រចាំ ដើម្បីការពាររោគរាលដាលនិងធ្ងន់ធ្ងរពិបាក ដល់ការព្យាបាល ។

សម្រាប់ការពិនិត្យខាងបន្ទប់ប្រត្តិបត្តិការ ក៏មានភាពចាំបាច់សម្រាប់មនុស្សចាស់ដែរ ដូចជា ពិនិត្យឈាម ពិនិត្យទឹកនោម និងលាមក ព្រោះនឹងជួយឱ្យ រកឃើញសភាវៈរបស់រោគបានកាន់តែច្បាស់ឡើង ដែលមានដូចជា សភាវៈលោហឹតស្លេក សភាវៈជាតិខ្លាញ់ក្នុងឈាម ខុសប្រក្រតី ការធ្វើការងាររបស់ថ្លើម ឬក្រលៀនខុសប្រក្រតី រួមទាំងរោគឆ្លងខាងប្រព័ន្ធបន្ទោបង់ និងឈាមហូរក្នុងពោះវៀនធំជាដើម។ ក្នុងពេលជាមួយគ្នានេះ មនុស្សចាស់ដែលមិនធ្លាប់ បាន ទទួលការពិនឹត្យរកមើលមេរោគមហារីកមាត់ស្បូន គួរតែទៅពិនិត្យឱ្យបានមួយឆ្នាំ មួយដង បើសឹនជាប្រក្រតីគ្មានឃើញមានអ្វីជាប់ៗគ្នា ៣ឆ្នាំនោះ អាចពន្យារ ពេលពិនិត្យរៀងរាល់ ៣ឆ្នាំម្តងបាន ។

ក្រៅពីនេះ មនុស្សចាស់គួរបានទទួលការពិនិត្យរកមើលសភាវ:សោកសៅស្រងូតស្រងាត់ និងសភាវៈខួរក្បាលចុះខ្សោយដែលជាបញ្ហា ផ្នែកផ្លូវចិត្ត ដែលគេតែងជួបញឹកញាប់ ដោយមានសាច់ញាតិ ឬសាម៉ីខ្លួនជាអ្នករៀបរាប់ពីអាការដែលកើតឡើងដើម្បីការវិនិច្ឆ័យរោគ ដ៏ត្រឹមត្រូវ ដែលនឹងក្លាយជាការមើល ថែទាំផ្នែកផ្លូវចិត្តដល់មនុស្សចាស់មួយវិធីទៀតដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង