CamNews

តារាហង្សមាសល្បី ៥ដួង ធ្វើសកម្មភាពជួយរឿង វិកលចារឹត

កាលពីល្ងាចថ្ងៃទី ១៤ធ្នូ គេឃើញតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស៥រូប បានចេញមុខគៀងគរអ្នកគាំទ្ររបស់ខ្លួន និងតារាសិល្បៈមួយចំនួនទៅទស្សនារឿង វិកលចារឹត នៅផ្សារទំនើបទួលគោក។

ជាមួយនឹងការបង្ហាញវត្តមានជុំគ្នាដ៏កម្រជាមួយនឹងអ្នកគាំទ្ររៀងៗខ្លួន តារាទាំង៥ក៏បានអំពាវនាវឲ្យមានការគាំទ្រកាន់តែខ្លាំងថែមទៀតជាមួយនឹងស្នាដៃនេះផងដែរ។ លោក នៅ ស៊ីនឿនបានអះអាងថាក្រោយពីលោក និងតារាហង្សមាស ៤ដូងទៀតបានស្ម័គ្រចិត្តជួយរឿងវិកលចារឹត ពួកលោកក៏បានបង្ហោះគៀងគរអ្នកគាំទ្ររៀងខ្លួន ដើម្បីឲ្យមកជុំគ្នាទៅទស្សនារឿង មួយនេះ កាលពីល្ងាចថ្ងៃទី ១៤ ធ្នូ ។ លោកថា តារាហង្សមាសទាំង៥ដួងនោះរួមមានដូចជា រូបលោក កញ្ញា សួស វីហ្សា កញ្ញា ផនស្រីខួន លោក រិន សាវ៉េត និងលោក យក់ដួងតារា។ ក្រៅពីនេះ ក៏មានតារាសិល្បៈនៅខាងក្រៅផលិតកម្មផ្សេងទៀតដូចគ្នាដែរ ដូចជា លោក ស៊ឹម សោភ័ណ្ឌ កញ្ញា គង់ចាន់រដ្ឋា និងតារាៗជាមិត្តភក្ក៍មួយចំនួនទៀត។ លោកថា លោកនិងតារាទាំងអស់សុទ្ធតែបានគៀងគរអ្នកគាំទ្រ ឬហ្វេនរបស់ខ្លួនឲ្យទៅទស្សនារឿងនេះ ដើម្បីជាការជួបជុំហ្វេសផង និងជាការបំផុសឲ្យ មានចលនា ទៅទស្សនារឿង វិកលចារឹត ឲ្យបានខ្លាំងផង។

លោក និយាយថា ខ្ញុំចាត់ទុកថា នេះជាលើកទី១ដែលពួកយើងនៅហង្សមាសទាំង ៥រូបបានជួយដល់ រឿងវិកលចារឹត ដោយមុនទៅទស្សនាគឺពួកយើងបានប្រកាសគៀងគរហ្វេននៅក្នុងហ្វេសប៊ុក ហើយ យើងឃើញថា ពួកគាត់ទៅគួរសមនៅថ្ងៃនោះ តែក្រៅពីពួកយើងទាំង៥ តារានៅក្រៅផលិតកម្មផ្សេង ទៀត ក៏បានទៅមើលរឿងនឹងជាមួយនឹងពួកយើង និងបានគៀងគរហ្វេសពួកគាត់ទៅជួយចឹងដែរ។ លោកថា សប្យាយចិត្តដែលតារាសិល្បៈចេះសាមគ្គី ហើយអ្វីដែលលោកចង់ធ្វើ គឺចង់ជម្រុញឲ្យរឿង វិកលចារឹត ដែលត្រូវបានផលិតឡើងយ៉ាងល្អនោះ មានការគាំទ្រកុំឲ្យផលិតករខាតដើម ។

លោក ហ៊ុយ យ៉ាងលេង ជាអ្នកផលិតរឿង វិកលចារឹត បានអះអាងថា ចលនាគៀងគរហ្វេន និងការជួបជុំរបស់តារាសិល្បៈ ទៅទស្សនារឿងរបស់លោក មិនត្រឹមតែជាការលើកទឹកចិត្តតែប៉ុណ្ណោះទេ ប៉ុន្តែ  ជាការបំផុសមួយដ៏សម្បើម ដើម្បីឲ្យយុវវ័យប្តូរទស្សនៈពីការជក់ចិត្តរឿងបរទេសនៅតាមរោងកុន ងាក មកទស្សនាខ្សែរឿងល្អៗរបស់ផលិតករខ្មែរម្តង ។

លោកថា លោកមានតែម្រាមដៃ១០ និងការអរគុណប៉ុណ្ណោះចំពោះទឹកចិត្តរបស់តារាចម្រៀងហង្សមាស ទាំង៥ និងតារាសិល្បៈទាំងអស់ ដែលបានបំផុសឲ្យមានចលនាទៅទស្សនារឿងរបស់លោក ដែលអាចឲ្យលោកមើលឃើញពីពន្លឺស្រង់ដើមមកវិញ។ យ៉ាងណាមិញ លោកនៅតែទទូចឲ្យមានការ គាំទ្រចំពោះខ្សែរឿងរបស់លោកបន្ថែមទៀត ដោយលោកបញ្ជាក់ថា មានតែការបំផុស និងការចូលរួម របស់តារាសិល្បៈតែប៉ុណ្ណោះ ទើបធ្វើឲ្យផលិតករខ្មែរមានទឹកចិត្តបន្តចំណាយដើមទុកក្នុងការផលិតរឿង ប្រកួតប្រជែងលើទីផ្សារ ៕