ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីក្រសួង ការពារជាតិអាមេរិក លោក Ash Carter បានបញ្ជាក់ថា មន្ទីរបញ្ចកោណបាន បញ្ជូន កងកម្លាំង ប្រតិបត្តិការពិសេស ដើម្បី ធ្វើ ការវាយឆ្មក់ កម្ទេចក្រុមឧទ្ទាមឥស្លាមនិយម IS នៅទូទាំង ប្រទេសស៊ីរី និងអ៊ីរ៉ាក់។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ប្រតិ បត្តិការ ពិសេស ទាំងនេះ នឹងបើកការវាយឆ្មក់ ដើម្បីរំដោះចំណាប់ខ្មាំង និងស៊ើបអង្កេត រួមទាំង ចាប់ ខ្លួនមេក្លោង របស់ក្រុម ISIL ថែមទៀត។ លោកបន្ថែមទៀតថា កិច្ចបង្កើតឲ្យមាន កងកម្លាំង ប្រតិបត្តិការពិសេសនេះ អាចចេញជាលទ្ធផល ដោយសារមានការ សម្របសម្រួល យ៉ាងពេញ លេញពីរដ្ឋាភិបាលអ៊ីរ៉ាក់។

លោកបានបន្ដបន្ថែមទៀតថា ការប្រហារនៅ អ៊ីរ៉ាក់ ជាការតបតាមការស្នើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងផ្ដោត សំខាន់ លើការដណ្ដើមយកព្រំដែន និងការហ្វឹកបាត់ សមត្ថភាពរបស់ កងកម្លាំង សន្ដិ សុខរបស់ពួកគេ។ ក្រោយពីការ លួចវាយ ប្រហារ នៅអ៊ីរ៉ាក់ ប្រតិបត្តិការបន្ដ នឹងធ្វើនៅប្រទេស ស៊ីរី វិញម្តង៕

- អាន ៖ ISIS ចេញឃ្លីប កាត់ផ្តាច់ក្បាល ចារកម្ម រុស្ស៊ី ព្រមានដល់ Putin និងរដ្ឋាភិបាល ក្រុង ម៉ូស្កូ