ភ្នំពេញ៖ អ្នកនិយមប្រើ បណ្តាញសង្គម FacebooK ប៉ុន្មានថ្ងៃនេះ បាននាំគ្នាចែកចាយ និង ផ្តល់ការអត្ថាធិប្បាយ ដោយសម្តែងការព្រួយបារម្ភ ពីសកម្មភាពអ្នកភូមិនាំគ្នា គាស់ដើមត្នោតខ្មែរយកទៅ លក់នាំឲ្យឈានទៅរកការ បាត់បង់អត្តសញ្ញាជាតិខ្មែរ។

យ៉ាងណាក៏ដោយគេមិនទាន់ដឹងប្រភពទីតាំងនៃរូបដែលមានអ្នកភូមិម្នាក់គាស់ដើមត្នោត ជាច្រើនប្រុងយកទៅលក់ នោះទេ ក៏ប៉ុន្តែអ្នកប្រើ Facebook សម្តែងការសោកស្តាយចំពោះសកម្មភាព ទាំងនេះអាចបណ្តាលឲ្យបាត់បង់ អត្តសញ្ញាណជាតិ។

Facebook ឈ្មោះ LeakSmie Yuri បានធ្វើការអត្ថាធិប្បាយថា កាលសម័យមុន ព្រោះតែប្រាក់ដួងពលរដ្ឋយើង បាន កាប់ឫស្សីចោល ធ្វើអោយបរទេសឈ្លានពានបាន, បែរជាមកដល់សម័យនេះហើយ ពលរដ្ឋយើងនៅតែបន្ត ដានចាស់ កាប់ដើមត្នោតដែលជាអត្តសញ្ញាណជាតិអោយបរទេសព្រោះប្រាក់ទៀត.. បងប្អូនដឹងទេ អ្នកដែលទិញ របស់យើងនោះគេមិនមែនសប្បាយព្រោះតែបានដើមត្នោតយើងទេ តែគេសប្បាយព្រោះឃើញ យើងបំផ្លាញ សម្បត្តិជាតិឯងទៅវិញទេ។

ចំណែកឯ Facebook ឈ្មោះ Sokol Kim វិញ បានលើកឡើងថាសម័យលង្វែក បាចប្រាក់ឌួង សម័យនេះហើយ ខ្មែរនៅតែល្ងង់ដដែល ថារាស្ត្រទៅល្ងង់ ចុះមន្ត្រីហ្នឹហ ល្ងង់ដូចរាស្រ្ត ឬជាងរាស្ត្រ?ឬចង់ ចូលរួមឱយរលាយតែម្តង ?
សូមជម្រាបថា ត្នោតគឺជាឈ្មោះភាសាជាតិ និងមានឈ្មោះវិទ្យាសាស្ត្រថា “Borassusflabellifer” និងជាភាសា អង់គ្លេស គឺ “ Sugar Palm ” ។ ត្នោតជាប្រភេទរុក្ខជាតិឋិតក្នុងតាលព្រឹក្សខ្ពស់មានដើមទោលគល់ធំ ដុះត្រង់ឡើង លើកម្ពស់ពី១០ទៅ២៥ម៉ែត្រ។ ឫសមានលក្ខណៈជាឫសរយោង និងគ្មានឫសកែវ។

តួដើមត្នោតមានភាពគគ្រើមពណ៌ ក្រម៉ៅអង្កត់ផ្ចិតពី២០ទៅ៦០ សង់ទីម៉ែត្រដោយប្រែប្រួលទៅតាមគុណភាពដី។ កន្សោមស្លឹកមានរាងដូចផ្លិតប្រមូលផ្តុំគ្នានៅផ្នែកចុងកំពូលនៃ ដើម។ ធាងត្នោតរលោងក្រាស់ មានពណ៌លឿង បៃតងពេលនៅខ្ចី និងមានពណ៌លឿងត្នោតពេលមានអាយុចាស់ព្រមទាំងមានបន្លានៅគែម ទាំងសងខាងសណ្ឋាន ដូចជាធ្មេញរណារ។ ត្នោតញី និងឈ្មោលមានលក្ខណៈខុសប្លែកគ្នាតាមការសំគាល់លើផ្ការបស់វា។ ផ្កាត្នោត ឈ្មោល មានរាងមូលទ្រវែងទំហំពី២ទៅ៤សង់ទីម៉ែត្រប្រវែងពី ៣០ទៅ៥០សង់ទីម៉ែត្រ។ រីឯផ្កាត្នោតញីវិញមាន សណ្ឋានជាពកមូលៗប្រវែងពី៥០ទៅ៧០ សង់ទីម៉ែត្រដែលអាចផ្តល់ផ្លែបានចំនួនពី២០ទៅ៥០គ្រាប់។ ផ្លែត្នោតមាន រាងមូលពណ៌ត្នោតក្រម៉ៅនៅភាគខាងក្រោម និងពណ៌បៃតងនៅភាគខាងលើនៃផ្លែហើយ ប្រែពណ៌ទៅជាលឿង ទុំក្រម៉ៅ ពេល វាចាស់ ទុំ។

ដើមត្នោតជារុក្ខជាតិប្រជាប្រិយតំណាងអោយសង្គមខ្មែរដែលមានវត្តមាន និងផ្តល់នូវគុណសម្បត្តិច្រើនយ៉ាង ដល់ ប្រជាជាតិខ្មែរតាំងពីសម័យ កំណកំណើតនគរខ្មែរ និងជាអត្តសញ្ញាណជាតិ ដែលប្រជាជនខ្មែរសំគាល់ នូវទេសភាព ទឹកដីរបស់ខ្លួនពីបុរាណកាល រហូតមកដល់បច្ចុប្បន្នស្រប និងពាក្យស្លោកថា“ ដើមត្នោតជាជម្រកផ្ទះខ្មែរ” ។

ខ្មែរយើង បានចាត់ទុកដើមត្នោតជារុក្ខជាតិតំណាងអោយនិមិត្តរូបជាតិ និងតំណាងអោយវប្បធម៌ដូចមាន ការបញ្ជាក់ តាមរយៈចម្លាក់នៅលើជញ្ជាំង ប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល