CamNews

ខ្ចី​សៀវ​ភៅ​ជិត​៥០​ឆ្នាំ បុរស​ជា​អតីត​និស្សិត​អំឡុង ឆ្នាំ​១៩៦៧ ម្នាក់ ទើប​នឹក​ឃើញ​យក​មក​សង​សាលា​វិញ

(វ៉ាស៊ីនតោន)៖ សឹងតែមិនជឿថា បុរសម្នាក់បានខ្ចីសៀវភៅ១ក្បាលពីបណ្ណាល័យ នៅឯសាកលវិទ្យាល័យ​មួយ​អស់ រយៈ​ពេល​៤៩ឆ្នាំ​មក​ហើយ​ទើប​តែ​នឹក​ឃើញ​យក​សៀវ​ភៅ​នោះ ត្រឡប់ទៅសងគេវិញជាមួយនឹងលិខិត​សុំ​អភ័យ​ទោស ព្រម​ទាំង​ប្រាក់​ពិន័យ​ផង​ដែរ ។

លោក James Phillips អតីតនិស្សិតនៅឯសាកលវិទ្យាល័យ Dayton ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក បាន​រក​ឃើញ សៀវភៅ​ប្រវត្តិ​សាស្ត្រ​១ក្បាល​និយាយ​ពី​សង្គ្រាម​សាសនា ដែលគាត់បានខ្ចីតាំងពីឆ្នាំ១៩៦៧ កាល​ពី​ខ្លួន​នៅ​ជា​និស្សិត​ឆ្នាំ​ទី​១ ហើយ​ក៏​មាន​កើត​អារម្មណ៍​នៅ​មិន​សុខ​ឡើយ ទើប​គាត់​សម្រេច​ចិត្ត​យក​សៀវភៅ​នោះ​មក​សង បណ្ណាល័យសាលាវិញ និងគិតប្រាក់ពិន័យរួចជាស្រេចដែលអស់ប្រមាណ ២៤៧ផោន ក្នុង​រយៈ​ពេល​៤៩​ឆ្នាំ​កន្លង​ទៅ​នេះ ព្រម​ទាំង​ភ្ជាប់​នូវ​លិខិត​សុំ​ទោស​ផង​ដែរ​ ចំពោះកំហុសរបស់គាត់ដែលភ្លេច យកសៀវភៅមកសង ។

ប៉ុន្តែចាត់ទុកថា សំណាងណាស់ព្រោះខាងសាលាលើកលែងឲ្យគាត់ដោយមិនយកប្រាក់ពិន័យ​នោះ​ឡើយ គ្រាន់ តែ​ទទួល​យក​សៀវភៅ​មក​រក្សា​ទុក​ក្នុង​បណ្ណាល័យ​វិញ​ប៉ុណ្ណោះ ៕