(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ត្រូវបានអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ថតវីដេអូឃ្លីបមួយ ដែលបានបង្ហាញអំពីសកម្មភាព ប្រជាពលរដ្ឋមួយចំនួន ដែលបានបើកបរបញ្រ្ចាសផ្លូវ ដោយមិនគោរពច្បាប់ចរាចរណ៍ ធ្វើឲ្យមានការកកស្ទះយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ ហើយនំាគ្នារិះគន់នោះ ក្នុងនោះ គេឃើញវត្តមានតារាកំប្លែងចាស់វស្សា មានឈ្មោះល្បីប្រចាំ ក្រុមកំប្លែងនាយ កុយ គឺអ្នកនាង អ៊ុន សុភឿន ហៅនាងគ្រត ជិះម៉ូតូឌុបបញ្ច្រាសផងដែរ ព្រោះតែប្រញាប់ទៅកាត់សក់ ក្នុងពិធីមង្គលការ។

យ៉ាងណាមិញ នៅក្នុងសកម្មភាព មិនគោរពច្បាប់របស់ អ្នកនាង គ្រត នោះ គឺដោយសារតែមានការប្រញាប់ ហើយស្ទះចរាចរណ៍ផងនោះ អ្នកនាង ក៏សម្រេចចិត្ត ជិះម៉ូតូឌុប បញ្ច្រាសទិសតែម្ដង ហើយអ្នកនាង បានស្រែកសុំផ្លូវពីសមត្ថកិច្ច ដែលកំពុងធ្វើចរាចរណ៍ថា «សុំមួយព្រោះប្រញាប់ទៅ កាត់សក់ការគេ»។

កុំបង្អង់ពេលយូរ តោះទៅទស្សនាវីដេអូឃ្លីប ជាមួយនឹង ទំព័រកំសាន្ត ដូចខាងក្រោមនេះ ទំាងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី