ព័ត៌មានអន្តរជាតិ ៖ យោធាប្រទេសនេប៉ាល់ ឲ្យដឹងថា ក្រុមការងាររបស់ខ្លួន បានបញ្ចប់ការបង្ហូរទឹកបឹងត្រជាក់ដ៏គ្រោះថ្នាក់បំផុតនោះហើយ ដែលបឹងនោះផ្ទាល់មានទីតាំងជិតនឹងភ្នំខ្ពស់បំផុតរបស់ ពិភពលោក ភ្នំ Everest ។

បឹងទឹកត្រជាក់បំផុត ដែលត្រូវបានគេឈ្មោះថា Imja នោះ វាមានទីតាំងនៅរយៈកំពស់ខ្ពស់ដល់ទៅ ជិត ៥០០០ម៉ែត្រ ខណៈទឹកបឹងបានកើនឡើងយ៉ាងគំហុក ដែលជាហានិភ័យនៃគ្រោះថ្នាក់ ហូរទៅ ផ្លូវទឹកក្រោម ដែលអាចវាយប្រហារទៅកាន់ ផ្លូវថ្មើរជើងដើរឡើងភ្នំ និងស្ពានជាដើម ។ បើតាម របាយការណ៍ បញ្ជាក់ឲ្យដឹងថា បឹង Imja មានជម្រៅដល់ទៅ ១៤៩ម៉ែត្រ ខណៈបច្ចុប្បន្នភាព កំពស់ ទឹកបន្ទាបមកនៅត្រឹមតែ ៣,៤ម៉ែត្រ តែប៉ុណ្ណោះ ក្រោយពីការងារមមាញឹកបង្ហូរទឹកចេញរយៈពេល ជាងមួយខែមកនេះ ។ មន្រ្តីផ្លូវការគូសបញ្ជាក់ឲ្យដឹងថា បឹង Imja គឺជាបឹងទឹកត្រជាក់ខ្លាំងមួយ ក្នុង ចំណោមបឹងទឹកត្រជាក់ខ្លាំងរាប់ពាន់ឯទៀត ដែលមានទីតាំងនៅជួរភ្នំ Himalayas ។

ប្រភពបញ្ជាក់ឲ្យដឹងថា រយៈកំពស់ទឹកបឹងទាំងនោះ បានកើនឡើងយ៉ាងគំហុកក៏ព្រោះតែការរលាយ ទឹកកក ដែលបណ្តាលមកពីកើនឡើងកំដៅផែនដី ។ គួរបញ្ជាក់ថា គ្រោះធម្មជាតិ ដែលបានវាយប្រ ហារប្រទេសនេប៉ាល់ យ៉ាងដំណំកាលពីពេលកន្លងទៅនេះ បានបណ្តាលឲ្យមានការព្រួយបារម្ភជា ខ្លាំងទៅនឹងស្ថានភាពជាក់ស្តែង បឹងទឹកត្រជាក់បំផុត បឹង Imja ផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី