CamNews

តោះ! មក​ជិះ​តាក់ស៊ីដោយ​ឥតគិត​ថ្លៃ ក្នុង​ទី​ក្រុង​ភ្នំពេញ

កំសាន្ត ៖ ក្រុមហ៊ុន ​UBER បាន​សាក​ល្បង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ កម្មវិធីទូរស័ព្ទ និង​សេវា​តាក់ស៊ី ក្នុង​ទី​ក្រុង​ភ្នំពេញ។  ក្រុមហ៊ុន​នេះគឺ ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក ដែល​បាន​បង្កើតកម្មវិធី​ទូរស័ព្ទ ទាក់​ទង​នឹង​​សេវា​តាក់ស៊ី​ Uber ដោយ​បាន​ដំណើរ​ការ​ជាង ៥៧០ ទីក្រុង​ ទូទាំង​ពិភពលោក។

យោង​តាម​សារព័ត៌មាន ភ្នំពេញ​បុស្តិ៍ តៃកុង​ឡាន​តាក់​ស៊ី​បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​មួយ​នេះហើយ។ វា​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​ចង់​ធ្វើដំណើរ​ក្នុងទីក្រុង​ភ្នំពេញ ដោយ​គ្រាន់​តែ​ប្រាប់​ទីតាំង​បច្ចុប្បន្ន​របស់​អ្នក នឹង​កន្លែង​ដែល​អ្នក​ចង់​ទៅ។

មិន​តែ​ប៉ុណ្ណោះ អ្នក​ដំណើរ អាច​ជ្រើស​រើស​ទូទាត់​ការ​ចំណាយ​ដោយ​ការ​បង់ជា​សាច់​​ប្រាក់​ ឬ​តាមកាត ព្រោះ​វា​មានភាព​ងាយ​ស្រួល​សម្រាប់​អ្នក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ អ្នក​អាច​ទទួល​បានការ​ប្រើ​សេវា​នេះ​ ដោយ​ឥត​គិត​ថ្លៃ ប្រសិន​បើ​អ្នក​បាន​ណែនាំ​សេវាកម្ម​នេះ​ទៅ​កាន់​មិត្ត​ភក្តិ​របស់​អ្នក។

ក្រុមហ៊ុន Uber បាន​ចុះ​ឈ្មោះ​មក​ប្រទេស​កម្ពុជា​តាំង​ពី​ខែ​ឧសភា​មក​ម្ល៉េះ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ណា​មួយ​ ក្នុង​ការ​សម្ពោធ​ក្នុង​ប្រទេសកម្ពុជា​ឡើយ។​ គួរ​បញ្ជាក់​ផង​ដែរ​ថា ការពី​ពេល​ថ្មីៗនេះ ក្រុមហ៊ុន Uber ក៏​បាន​ដាក់​ប្រតិបត្តិការ​នៅ ឯ​ប្រទេស​មីយ៉ាន់​ម៉ា​ផង​ដែរ៕

ប្រភព៖ Phnom Penh Post

ប្រែសម្រួល៖ High