(វ៉ាទីកង់)៖ ភាពភ្ញាក់ផ្អើលមួយសម្រាប់ពិភពលោកបានកើតឡើង បន្ទាប់ពីសម្តេច Pope Francis បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនព្រះអង្គជាសាធារណៈ អំពីការគាំទ្របេក្ខភាពប្រធានាធិបតីអាមេរិក ដែលនឹងត្រូវទទួលការបោះឆ្នោតសម្រេចនៅដើមខែវិច្ឆិកាខាងមុខនេះ ហើយក្នុងនោះព្រះអង្គបានសម្តែងព្រះទ័យគាំទ្រលើ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ។ នេះបើតាមសារព័ត៌មានអឺរ៉ុប ដកស្រង់អត្ថន័យចេញពី សេចក្តីថ្លែងការណ៍របស់បុរី វ៉ាទីកង់ Vatican នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងសេចក្តីថ្លែងការណ៍បានរៀបរាប់ដូច្នេះថា «ខ្ញុំមានភាពស្ទាក់ស្ទើរណាស់ក្នុងការបង្ហាញពីការគាំទ្រ របស់ខ្ញុំទៅលើបេក្ខជនណាមួយក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក ប៉ុន្តែឥឡូវនេះខ្ញុំគិតថាការមិនសម្តែង ចេញនូវការព្រួយបារម្ភណាមួយនោះ វានឹងប្រាស់ចាកពីកាតព្វកិច្ចដ៏បរិសុទ្ធរបស់ខ្ញុំជាក់ជាមិនខាន។ សហរដ្ឋអាមេរិកមានសារៈសំខាន់ក្នុងការរក្សានូវភាពខ្លាំងក្លា និងសេរីរបស់ពិភពលោក ដូច្នេះអ្វីៗដែលកើត មានឡើងក្នុងការបោះឆ្នោតនៅអាមេរិកនោះ នឹងផ្តល់ប៉ះពាល់ដល់យើងទាំងអស់គ្នា»។

នៅក្នុងអត្ថន័យដែលបញ្ជាក់ថាសម្តេច Pop គាំទ្រលោក ដូណាល់ ត្រាំ នោះគឺ «ស្ថាប័ន FBI មិនបានធ្វើការបង្ហាញពីភស្តុតាងនានា ពាក់ព័ន្ធទៅនឹងរឿងអាស្រូវ មួយចំនួន ដែលត្រូវបានប្រព្រឹត្តឡើងដោយអតីតរដ្ឋមន្ត្រី ការបរទេសអាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន នោះឡើយ ដែលប្រការនេះបានបង្ហាញរួចទៅហើយថាជា កម្លាំងនយោបាយដែលអាចប្រព្រឹត្តអំពើពុករលួយ ហើយវាប្រាកដជានឹងរីកកាន់តែធំ។ ទោះបីខ្ញុំមិនយល់ស្រប តាមលោក ត្រាំ លើចំណុចមួយចំនួនក៏ដោយ ប៉ុន្តែខ្ញុំគិតថាការបោះឆ្នោតប្រឆាំងនឹងកម្លាំងនយោបាយដ៏មាន ឥទ្ធិពល និងការប្រព្រឹត្តរឿងពុករលួយពាសពេញរដ្ឋាភិបាលសហព័ន្ធរបស់អាមេរិកនោះ គឺប្រាកដជាអ្វីដែល ប្រជាជនអាមេរិកទាំងមូលចង់បាន។ ដោយយោងលើហេតុផលសំខាន់នេះហើយ ខ្ញុំដែលជាបិតា នៃភាពបរិសុទ្ធ ហើយក៏ជាប្រជាជនរបស់ពិភពលោកមួយរូបដែរនោះ ចង់ឲ្យអាមេរិកបោះឆ្នោតជូនលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតី»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី