រូបភាពរបស់កម្មកររោងចក្រ Wintek ដែលកំពុងធ្វើការជាមួយនឹងអេក្រង់ទូរស័ព្ទ iPhone
ម៉ូដែលថ្មីជាមួយ ដែលមានប៉ូតុងចុច Home ធំប្លែកពីធម្មតា បានលេចធ្លាយនៅលើបណ្តាញ
សង្គម Sina របស់ចិន។
ក៏ប៉ុន្តែយើងមិនទាន់មានភស្តុតាងណាច្បាស់លាស់ដែលបញ្ជាក់ថានេះជាកម្មករពីរោងចក្រ
Wintek នៅឡើយទេហើយក៏មិនអាចអះអាងថាផលិតផលទាំងនេះគឺជារូបភាពរបស់ iPhone មែនឬអតនោះទេ។
រូបភាពនេះត្រូវបាន អ្នកប្រើរបស់បណ្តាញសង្គម Sina របស់ចិនចុះផ្សាយកាលពីប៉ុន្មាន
ថ្ងៃមុន ទាក់ទាញបានមនុស្សជាច្រើន។ មើលរូបភាពនេះ យើងឃើញថាកម្មកររបស់
Wintek ស្លៀកពាក់ឯកសណ្ឋានពណ៌ស ពាក់ម៉ាសការពារ កំពុងជូតសំអាតពិនិត្យអេក្រង់
ទូរស័ព្ទ។ ចំណុចពិសេសមួយទៀតគឺប៉ូតុងចុច Home ត្រូវអូសបន្លាយឲ្យវែងដែលមិនមែន
មានរូបមូលដូចមុនទៀតទេ។
តាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថាប៉ូតុងចុចនេះគឺប្រភេទ touch ដែរ។
Wintek កឺជារោងចក្រផលិតអេក្រង់ touch screen ឲ្យiPhone នៅតៃវ៉ាន់។ ឆ្នាំមុន កម្មករ
៦២នាក់របស់ Wintek បានសន្លប់ដោយពុលជាតិ N-hexane ដែលមានក្នុងថ្នាំសំអាតរបស់
Wintek។
ស្វែងរកទិញរាល់ផលិតផល Unique product, iPhone, iPad, iPod នៅទីនេះ
ប្រភព៖ iphone.pandaapp
ដោយ៖ មិនា។