រតនគិរី៖ ព្រះសង្ឃមួយអង្គ ដែលជាជនជាតិខ្មែរ និងអាចចាត់ទុកថា មានព្រះជន្ម (អាយុ) មិនត្រឹមតែវែងជាងគេនៅកម្ពុជា នោះទេ តែអាចនិយាយថា វែងជាងគេ លើពិភពលោកយើងនេះ បានទទួលអនិច្ចធម្ម ហើយ កាលពីវេលាម៉ោង ៨:៣០នាទី យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥កន្លែង ដែលព្រះអង្គ គង់នៅវត្តគីរីសោភ័ណ ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។ នេះយោងតាម លោក ជា អាយុ៥៣ឆ្នាំដែលជាកូន សិស្សលោក បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ ។

លោក ជា បានអោយដឹងថា ព្រះអង្គ ព្រះនាម អាំង ផេះ បានបួសជាព្រះសង្ឃ ជាច្រើនវស្សាមកហើយ តែលោក មិនបានដឹងថា ប៉ុន្មានវស្សាឡើយ ប៉ុន្តែព្រះអង្គ បានមកគង់ នៅវត្តគីរីសោភ័ណចំនួន៧វស្សា រហូតធ្លាក់ ព្រះកាយអាពាធ នាពេលចុងក្រោយនេះ ក៏ត្រូវបាន បញ្ជូនព្រះអង្គទៅគង់នៅសាលាឆទាន រហូតទទួលអនិច្ចកម្ម តែម្តង។

បើតាមកូនសិស្សលោករូបនេះ សពព្រះអង្គនឹងត្រូវបញ្ចុះ នាថ្ងៃច័ន្ទសប្តាហ៏ក្រោយ ប៉ុន្តែនាអំឡុង ធ្វើបុណ្យសព ជូនព្រះអង្គនេះ មានតែថ្នាក់ដឹកនាំ ស្រុកទៅចូលរួម តែថ្នាក់ខេត្តមិនទាន់ឃើញនៅឡើយទេ ហើយមានជនជាតិឡាវ ទៅវិញទេដែលមកចូលរួម ជាបន្តបន្ទាប់ ពីព្រោះកាលព្រះអង្គនៅមានព្រះជន្ម គឺមានបងប្អូន នៅឡាវ ជាច្រើននាក់។

លោក ជា មានក្តីសង្ឃឹមថា ថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធ នឹងអញ្ជើញចូលរួម ពិធីបុណ្យសព របស់ព្រះអង្គ រហូតថ្ងៃបញ្ចុះ នាពេលខាងមុខ ដើម្បីតបសង នូវអ្វីដែលព្រះអង្គ បានលះបង់ព្រះកាយ កម្លាំងចិត្ត ចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល