(ភ្នំពេញ)៖ កំពូលតារាសម្តែង និងចម្រៀង ប្រចាំព្រះរាជាណាចក្រថៃ គឺអ្នកនាង ខេតទ្រីយ៉ាង អ៉ីងលីស (Katreeya English)បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល នារាត្រីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងព្រឹត្តិការណ៍នៃការប្រគំតន្ត្រី«ខ្មែរញញឹម» ដែលរៀបចំដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ខណៈវត្តមានតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា មានដូចជា អ្នកនាង ពេជ្រ សោភា លោក ខាន់ ជេមស៍ កញ្ញា អ៉ីវ៉ា លោក ងួន ចាន់ដេវីត ក៏បានមកប្រគំប៉ះគ្នា បង្កឲ្យបរិយាកាសនៃកម្មវិធីនេះ កាន់តែសប្បាយទ្វេដង។

កំពូលតារាចម្រៀងខ្មែរថៃ បានធ្វើឲ្យកក្រើកជាមួយនឹងសំឡេង ហ៊ោកញ្ញ្ជៀវពេញទីតាំងប្រគំតន្រ្តី នៅតំបន់ជ្រោយចង្វា។ កម្មវិធីប្រគំតន្ត្រីមានឈ្មោះ«ខ្មែរញញឹម» គឺជាកម្មវិធីដែលរៀបចំដោយស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ដែលរៀបចំធ្វើឡើងរៀងរាល់មួយខែម្តង ជាមួយនឹងព្រឹត្តិការតាំងពិព័រណ៍ ផលិតផលជាច្រើនប្រភេទផងដែរ។ អ្វីដែលពិសេសកម្មវិធីនេះ បានប្រមូលផ្តុំរួមគ្នា នូវវត្តមានតារាចម្រៀងខ្មែរថៃជាច្រើនរូប ដើម្បីបង្កើតព្រឹត្តិការណ៍នេះ ឲ្យកាន់តែចាប់អារម្មណ៍។

តារាចម្រៀង និងសម្តែងស្រីប្រចាំព្រះរាជាណាចក្រថៃ ដែលមហាជនទទួលស្គាល់យ៉ាងគគ្រឹកគ្រេង តាំងពីជាង១០ឆ្នាំមុន នាងខេតទ្រីយ៉ាអ៉ីងលីស (ហៅនាងកាត់) បានបង្ហាញក្បាច់រាំដ៏រស់រវើក ជាមួយនឹងបទចម្រៀង ដ៏ពេញនិយមរបស់នាង កាលពីពេលកន្លងមក បង្ហាញដល់អ្នកគាំទ្រនាងនៅកម្ពុជា។ តារាចម្រៀង និងសម្តែងស្រីរូបនេះ បានបញ្ជាក់ថា នាងពិតជារីករាយក្នុងការបង្ហាញវត្តមាន ជាថ្មីនៅកម្ពុជា ខណៈដែលកន្លងមកនាង តែងតែមកច្រៀងរាំនៅកម្ពុជាជាច្រើនលើកច្រើនសារមកហើយ ដោយទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីប្រជាជនខ្មែរ។

ជាថ្មីម្តងទៀតនាងនៅមានស្នាដៃសម្តែង ក្នុងភាពយន្តថៃថ្មីៗទៀត ដែលត្រៀមចែកចាយប្រជាជនកម្ពុជា យើងបានទស្សនានាឱកាសខាងមុខនេះ។ នាងរំពឹងថា ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ នឹងផ្តល់ស្នាមញញឹម ការសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរ ហើយនាងរំពឹងដែរថា នឹងទទួលបានឱកាសជាថ្មី នាពេលខាងមុខ។

សម្រាប់តារាចម្រៀង ពេជ្រ សោភាវិញ បានបញ្ចេញបទចម្រៀង៤បទជាប់គ្នា ដែលសុទ្ធតែជាបទពេញនិយម និងញាក់កន្ត្រាក់អារម្មណ៍ ជាមួយនឹងម្ចាស់បទចម្រៀង «រាំញីកែងជើង» លោក ជា ដេវីត ដែលបង្កើតឲ្យមានសំឡេង ទះដៃហ៊ោកញ្ជៀវពីអ្នកចូលរួមទស្សនា ដ៏ច្រើនកុះករ។ ពេជ្រ សោភាបញ្ជាក់ថា នាងពិតជារីករាយ ដែលបានចូលរួមបង្កើតបរិយាកាសរីករាយ សម្រាប់អ្នកទស្សនាដោយផ្ទាល់ និងតាមកញ្ចក់ទូរទស្សន៍។ អ្វីដែលពិសេសនាង បានបង្ហាញបទចម្រៀងនិពន្ធថ្មីទាំងអស់ និងបានជួបដោយផ្ទាល់ ជាមួយនឹងតារាសម្តែងជើងចាស់ របស់ព្រះរាជាណាចក្រថៃអ្នកនាង ខេតទ្រីយ៉ាង អ៉ីងលីស៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង