CamNews

គួរឲ្យអាណិតណាស់! គ្រួសារក្រីក្រលំបាករស់នៅក្នុងព្រៃ ទើបសម្រាលកូនបាន១សប្ដាហ៍ កំពុងដង្ហើយហៅរកជំនួយ

(កោះកុង)៖ គ្រួសារក្រីក្រលំបាកមួយ ដែលរស់នៅក្នុងព្រៃ ដាច់ស្រយ៉ាល នាក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលទើបសម្រាលកូន បាន១សប្ដាហ៍ កំពុងតែដង្ហើយហៅជំនួយពីសប្បុរសជន ដោយសារតែមានជីវភាពក្រីក្រលំបាកខ្លាំងជាទីបំផុត ហើយខ្ទមដែលរស់នៅ រាល់ថ្ងៃនេះ គឺសុំគេស្នាក់នៅដើម្បីមើលចំការ ឲ្យគេតែប៉ុណ្ណោះ។

បន្ទាប់ពីសាខាសមាគមបញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត(ក)១២ សាខាខេត្តកោះកុង បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋក្រីក្រ រកព្រឹកដើម្បីល្ងាច រកល្ងាចដើម្បីព្រឹក ដែលរស់នៅក្នុងព្រៃភ្នំ ក្នុងខ្ទមដ៏តូចមួយ តែ២នាក់ប្តីប្រពន្ធ និងទារក ទើបនឹងកើតបាន១សប្តាហ៍ ដែលស្ថិតនៅចំណុច២៩៧ ជិតភ្នំទទឹងថ្ងៃ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុមសមាគមនបញ្ញាវន្ដយុវជនស្ម័គ្រចិត្ត ក១២ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានយកអំណោយទៅជូន។

លោក លី ប្រសើ អនុប្រធានសាខាសមាគមបញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត(ក)១២ បាននាំយកនូវអំណោយរបស់លោក ត្រាយ ទ្រី ប្រធាន សមាគមបញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត ៤៥ម៉ឺនរៀល និងអំណោយសប្បុរសជនឈ្មោះ សំ វិរៈ អង្ករ១បាវ ទឹកត្រី១កេះ លោក ជៀស ទុំ ៥ម៉ឺនរៀល ក្លឹបវាយសីកោះកុង ទឹកដោះគោ២យូ មី១កេះ និងសម្ភារៈ សម្លៀកបំពាក់មួយចំនួនទៀត។

លោក លី ប្រសើរ បានបញ្ជាក់យ៉ាងដូច្នេះថា ក្រោយពីលោកបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថាមានគ្រួសារដែលទើបសម្រាលកូន បាន១សប្តាហ៍ ហើយមានជីវភាពក្រីក្រ រស់នៅក្នុងព្រៃតែ២នាក់ប្តី ប្រពន្ធ ក្នុងខ្ទមតូច១ដែល មានឈ្មោះ មា ភូ អាយុ២១ឆ្នាំ ប្រពន្ធឈ្មោះ ស្រី ផន អាយុ១៦ឆ្នាំ នាងជាកូនកំព្រាឪពុក ម្តាយ តាំងពីតូចរស់នៅ ជាមួយជីដូន រាល់ថ្ងៃរស់នៅចាំចំការឲ្យគេ។

លោកបន្ថែមថា ទារកទើបនឹងកើតនេះ គឺកើតមិនគ្រប់ខែទេ ហើយគ្មានលុយទៀត បើគាត់ចង់ទៅមន្ទីរពេទ្យខេត្ត មើលសុខភាពទាំងម្តាយ ទាំងកូន ក៏គ្មានសាហុយធ្វើដំណើរដែរ ព្រោះគាត់មានជីវភាពក្រីក្រ ហើយនៅឆ្ងាយពីទីរួមខេត្តទៀត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី