ភ្នំពេញ៖ ក្រសួងអប់រំ បានប្រកាសឲ្យដឹងថា សិស្សពីរនាក់ បានខ្យល់គរ ពេលកំពុងប្រឡងមុខវិជ្ជាទី១ គឺមុខវិជ្ជា ភូមិវិទ្យា នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០១៥នេះ។ សិស្ស កើតអាការៈខ្យល់គរនេះ ម្នាក់ប្រឡងនៅមណ្ឌលបឋមសិក្សារោងដំរី ខេត្តព្រៃវែង និងម្នាក់ទៀតប្រឡង នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហា រ។

តែទោះជាយ៉ាងណា បើតាមក្រសួងអប់រំ បេក្ខជនទាំងពីរនាក់ បានបន្តការប្រឡងឡើងវិញជាធម្មតា បន្ទាប់ពីមាន អាការៈធូរស្រាល ក្រោយពេលទទួលបានជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល