ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ Mark Prin បានផ្តល់កិច្ចសម្ភាស៍អោយអ្នកកាសែត ហើយក៏បានលើកឡើងជាមួយនិងរឿងដែលគាត់ unfollow គណនី Instagram របស់នាង Kimmy Kimberly ផងដែរ ហើយរឿងនេះក៏ជាការព្រួយបារម្ភមួយដែល Fans មានការព្រួយបារម្ភថា ទំនាក់ទំនងស្នេហារបស់តារាសម្តែងទាំងពីរដួងនេះ អាចនឹងឈានដល់រឿងមិនល្អ ខណៈពេលដែលម្តាយ Mark មិនពេញចិត្ត នាង Kimberly រហូតដល់ថ្នាក់ unfollow គណនី Instagram របស់នាង ។

Mark បានសារភាពថា នាង Kimmy Kimberly ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងណាស់ដែរ ចំពោះពាក្យចចាមអារាមដែលថា ក្រុមគ្រួសាររបស់លោកមិនពេញចិត្តជាមួយនាង ហើយក៏ជាព័ត៌មានដ៏កក្រើកនៅលើអិនធឺណិតផងដែរ ។

តួប្រុសក្នុងរឿង "រលកជីវិត" បានបន្តទៀតថា គ្រប់យ៉ាងពិតជាមិនអីទេ រវាងម្តាយរបស់លោកនិងអនាគតកូនក្រមុំរបស់ខ្លួន ម្យ៉ាងវិញទៀត Mark ក៏បានអញ្ជើញនាង Kimberly ទៅទទួលទានអាហារពេលល្ងាចជួបជុំគ្រួសារផងដែរ នៅពេលដែលពួកគេទាំងពីរមានពេលវេលាទំនេរគ្រប់គ្រាន់ ។

និយាយសរុបមកវិញ មិត្តប្រុសនាង Kimberly បានឆ្លើយថា ការពិតទៅអ្នកម្តាយរបស់ខ្លួន មិនមែនមានបំណង Unfollow គណនី IG របស់មិត្តស្រីខ្លួនទេ ព្រោះលោកបានពិភាក្សាជាមួយម៉ាក់រួចហើយ គាត់គ្រាន់តែច្រឡំដៃ ម្យ៉ាងវិញទៀត ម៉ាក់លោកក៏មិនសូវជាលេងអុិនស្រ្តាក្រាមច្រើនដែរ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews