CamNews

លោក ថោង ខុន៖ ភាគីចិននឹងជំរុញ​ឲ្យ​ក្រុមហ៊ុន​ Alibaba ទៅ​សិក្សា​ និងវិនិយោគ​​ផលិតផល​ទេសចរណ៍

(ចិន)៖ នៅក្នុង​ឱកាសពិព័រណ៍​ទេសចរណ៍​ចិន​-អាស៊ាន​ឆ្នាំ​២០១៦​ នៅ​ទី​ក្រុង​ Guilin នៃ​តំបន់​ពិសេស​ក្វាងស៊ី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ លោក ​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានអញ្ជើញជួប​សវនាការ​ជាមួយ​លោក​ Zhang Xiaoqin អភិបាល​រង ​នៃ​តំបន់​ពិសេស​ ក្វាងស៊ី​ នាថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០១៦នេះ។

នៅក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរងនៃតំបន់ពិសេសក្វាងស៊ី,​ ភាគីទាំងពីរបានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនដូចជា៖

១៖ ភាគី​ក្វាងស៊ី​បាន​សម្តែង​ការកោត​សរសើរ​ និង​រីករាយ​ចំពោះ​យុទ្ធសាស្ត្រ​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ (China Ready) របស់កម្ពជា។
២៖ ភាគីទាំងពីរបាន​ឯកភាព​គ្នា​ពង្រីក​ព្រឹត្តិការណ៍​​​ពិព័រណ៍​ទេសចរណ៍​ចិន​ អាស៊ាន​ ឲ្យ​កាន់តែ​ល្អ​ប្រសើរជា​រៀងរាល់​ឆ្នាំ​ ដោយ​អញ្ជើញ​វិនិយោគិន​ និង​ប្រតិបត្តិករ​ទេសចរណ៍ចិនអាស៊ាន​ឲ្យ​មក​ចូល​រួមឲ្យ​កាន់​តែ​ច្រើន​។​
៣៖ ភាគី​ក្វាងស៊ី​ នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ Alibaba ទៅ​សិក្សា​ និងវិនិយោគ​​ផលិតផល​ទេសចរណ៍​​នៅ​កម្ពុជា​ឲ្យ​បាន​ឆាប់​រហ័ស​ ​
៤៖ ភាគី​ក្វាងស៊ី​ នឹង​ជួយបណ្តុះ​បណ្តាលជំនាញ​​វិជ្ជាជីវៈ​ទេសចរណ៍​ និងផ្តល់​បទពិសោធន៍​ល្អៗ​ក្នុង​ការ​គ្រប់​គ្រង​ រមណីយដ្ឋាន​និង​គោល​ដៅ​ទេសចរណ៍​
៥៖ បង្កើន​ជើង​ហោះហើរ​ពី​ ក្វាងស៊ី​មក​កម្ពុជា​អោយ​កាន់​តែ​ច្រើន​​ និងជំរុញ​ការ​តភ្ជាប់តាម​ផ្លូវ​អាកាស​​ ពីតំបន់​ទេសចរណ៍​​​កូលឹង​ មកកម្ពុជា​អោយ​ឆាប់​រហ័ស​។

លោក ថោង ខុន បាននឹងកំពុងបំពេញទស្សនកិច្ច ចូលរួមពិពរណ៌ទេសចរណ៍ ចិន-អាស៊ាន លើកទី២ នៅទីក្រុងទេសចរណ៍ Guilin ខេត្ត Guanxi ប្រទេសចិន ដែលត្រូវចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ តុលានេះ​។ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូ​វិស័យរដ្ឋ-ឯកជន សរុប១៧រូបទៅចូលរួម។

សូមបញ្ជាក់ថា ពិពណ៌ទេសចរណ៍ ចិន-អាស៊ាន បានត្រូវរៀបចំឡើងលើកទី១ នៅឆ្នាំ​២០១៥ (នៅក្រុងទេសចរណ៍ Guilin ខេត្តGuanxi ប្រទេសចិន) ហើយ​ឆ្នាំ​២០១៦​នេះ គឺជាលើកទី២ ដែលក្នុងព្រឹត្តិការណ៍នេះ កម្ពុជា​ត្រូវបានផ្តល់កិត្តិយសជាភ្ញៀវកិត្តិយស (Guest Country Of Honor) ក្នុងការថ្លែងសុន្ទរកថា បើកសិក្ខាសាលា និងបើកពិពរណ៌ទេសចរណ៍អន្តរជាតិនេះ ក្នុងពេល​ដែលប្រទេស Brunei ត្រូវបានផ្តល់កិត្តិយស កាលពីលើកទីមួយ​ ឆ្នាំ២០១៥៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី