(កំពង់ចាម)៖ ដោយសារតែភ្លើងប្រចណ្ឌរបស់បុរសជាប្តី បានដាច់ចិត្តទិញសាំងយកមកចាក់ស្រោចលើប្រពន្ធរបស់ខ្លួន រួចដុតភ្លើងចេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរងរបួសស្បែកយ៉ាងធ្ងន់ធ្ងន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយស្ត្រីរងគ្រោះមានឈ្មោះ លុយ ភាព អាយុ៤៦ឆ្នាំ ចំណែកប្តីចុងចិត្តតិរិច្ឆាន ដែលជនល្មើសមានឈ្មោះ ញាន លាភ។ បន្ទាប់ពីចាក់សាំងដុតប្រពន្ធរួច ប្តីចិត្តអប្រិយរូបនេះ បានរត់គេចខ្លួនបាត់។

តាមការបញ្ជាក់បានឲ្យដឹងទៀតថា ប្តីប្រពន្ធ២នាក់ខាងលើនេះ ដើមឡើយជាស្រីមេម៉ាយ និងប្រុសពោះម៉ាយដូចគ្នា ហើយការយកគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការនោះទេ៕

ផ្ដល់សិទ្ធដោយ៖ ហ្រេសញ៉ូវអាស៊ី