(ភ្នំពេញ)៖ មន្រ្តីនគរបាលល្បាតនៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងចំណោម៨នាក់ ក្រោយពីពួកគេត្រូវ រថយន្ត Tundra មួយគ្រឿងបើកបុកពីក្រោយ នៅពេលដែលកម្លាំងនគរបាលទាំងនេះ បានបើកម៉ូតូដេញ បង្ក្រាប រថយន្តដឹកឈើចំនួន៤គ្រឿង។

គ្រោះថ្នាក់ដែលបណ្តាលឲ្យនគរបាលស្លាប់ និងរងរបួសយ៉ាងដូច្នេះ បានកើតឡើង នៅយប់ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ ព្រំប្រទល់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្រ្តីនគរបាល ខណ្ឌព្រែកព្នៅ បានប្រាប់អង្គភាព Fresh News ថា លោកអនុសេនីយ៏ត្រី សៅ សំណាង មន្ត្រីផ្នែកសេនាធិការ បានស្លាប់ និងលោកព្រិន្ទបាលឯក កៅ ស៊ាងហេង មន្ត្រីផ្នែកព្រហ្មទណ្ឌ (របួសធ្ងន់សម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត) ។

ដំណើរសាច់រឿង មុនពេលកើតហេតុ ក្រុមល្បាតមាន4ម៉ូតូ ដែលមានគ្នា 8នាក់ បានចេញល្បាតតាមផ្លូវ151 រហូតដល់ភ្នំរាប ពេលនោះ បានជួបនិងរថយន្តសង្ស័យ បើកបន្ត កន្ទុយគ្នា៤គ្រឿង ទំនងលួចដឹកឈើខុសច្បាប់ និង1គ្រឿងទៀតបិទគូថពី ក្រោយបើកចំងាយ200មទៅ300មពីគ្នា។

ដោយដឹងថា រថយន្តល្មើសទាំង៤គ្រឿង បើកក្នុងល្បឿនលឿន ធ្វើឲ្យមានការសង្ស័យ ទើបកំលាំងល្បាតទាំង4គ្រឿងដេញតាមពីក្រោយហើយក៏ត្រូវ រថយន្ត Tundra ដែលបិទគូថពីក្រោយនេះបុកអូសកំលាំង បណ្តាលឲ្យសម្លាប់តែម្តង ។

ក្រោយបុកហើយរថយន្តបង្ក បានបើកគេចខ្លួនយ៉ាងលឿនគេចតែម្តង ហើយក្រោយកើតហេតុ សពជនរងគ្រោះត្រូវបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ខណ:ជនរងគ្រោះរងរបួសធ្ងន់ ត្រូវដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី