(ភ្នំពេញ)៖ ទស្សនិកជនជាច្រើន ប្រាកដជាមិនទាន់បានដឹងទេថា ភរិយាវ័យក្មេងដ៏ស្រស់ស្អាត របស់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី គឺអ្នកនាង លី យ៉ាណា គឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជយលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធី «Super Model»នោះឡើយ ប៉ុន្តែរឿងដ៏គួឲ្យភ្ញាក់ផ្អើល ក៏បានបែកធ្លាយ ក្រោយពេលអ្នកនាងបង្ហាញវត្តមានចូលរួម ក្នុងកម្មវិធីសម្ពោធចាក់បញ្ចាំង ខ្សែភាពយន្តរឿង «ចន្ទ្រា» ហើយត្រូវប្រភពទម្លាយថា ភរិយាអ្នកឧកញ៉ា ហុង ពីវ អ្នកនាង លី យ៉ាណា ធ្លាប់ជាអតីតតារាបង្ហាញម៉ូដ ម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធី «Super Models» របស់ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៣កន្លងមក។

បើតាមប្រភពព័ត៌មាន ពីអ្នកសិល្បៈដូចគ្នា បានបង្ហើបឲ្យដងឹថា អ្នកនាង លី យ៉ាណា ដែលត្រូវជាភរិយាដ៏ស្រស់ស្អាត របស់អ្នកឧកញ៉ា ហុង ពីវ ដែលល្បីល្បាញខាងផ្នែកជំនួញ និងមានសណ្តានចិត្តល្អតែងទទួលបានការគោរព កោតសរសើរ ពីមជ្ឈដ្ឋានមហាជននោះ កាលពីអំឡុងឆ្នាំ២០១១ នាងធ្លាប់ចូលរួមប្រឡង ក្នុងកម្មវិធី «Super Models» របស់ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៣។ គ្រានោះអ្នកនាង លី យ៉ាណា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបេក្ខជន-បេក្ខនារី ជាច្រើននាក់។

ប្រភពដដែល បានបន្តថា កាលនោះមិនត្រឹមតែមានសមត្ថភាព គ្រងតំណែងចំណាត់ថ្នាក់លេខ២ ប៉ុណ្ណោះទេ អ្នកនាង លី យ៉ាណា ក៏ទទួលបានការលើកសរសើរ ពីសំណាក់ទស្សនិកជនជាច្រើន មិនដាច់ពីមាត់ថា អ្នកនាងមានរូបសម្រស់ស្រស់ស្អាត ថែមទាំងមានចរិកឫកពារ សុភាពរាបសាស្លូតបូត ចេះគោរពឲ្យតម្លៃមនុស្សជុំវិញខ្លួន គួរឲ្យស្ញើចសរសើរទៀតផង។

ប្រភពខាងលើ បានបន្ថែមថា ក្រោយពេលប្រឡងជាប់ ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធី «Super Models» ភរិយារបស់អ្នកឧកញ៉ា ហុង ពីវ អ្នកនាង លី យ៉ាណា គឺ ទីផ្សារសិល្បៈ ពេលនោះហាក់ពុំសូវមានសន្ទុះ កើនឡើងខ្លាំងឡើយ ជាហេតុធ្វើឲ្យទីផ្សារសិល្បៈធ្លាក់ចុះ ហើយបាត់ខ្លួនមួយរយៈពេល។ ប៉ុន្តែបន្ទាប់មកក៏ស្រាប់លេចដំណឹង មកជាមួយវត្តមានបង្ហាញខ្លួន គ្រងឈុតសម្លៀកបំពាក់ ជាកូនក្រមុំរបស់អ្នកឧកញ៉ា ហុង ពីវ គួរឲ្យភ្ញាក់ផ្អើលទៅវិញ។

សូមបញ្ជាក់ថា អតីតតារាបង្ហាញម៉ូដ អ្នកនាង លី យ៉ាណា ដែលបច្ចុប្បន្នត្រូវបានមនុស្សជាច្រើន ហៅថា «ជំទាវ» នឹងត្រូវជាភរិយារបស់ អ្នកឧកញ៉ាចិត្តធម៌ ហុង ពីវ រហូតមកទល់ពេលនេះ នូវតែទទួលបានការលើកសរសើរ មិនដាច់មាត់ពីមហាជនគ្រប់គ្នា ចំពោះអត្តចរឹត និងរូបសម្រស់ស្រស់ស្អាត ថែមទាំងមានភាពសាមញ្ញ រាល់ការតុបតែងខ្លួន ពោលនៅតែស្រគត់ស្រគំ មិនតម្កើងឫកពារ តាមរយៈងាជាជំទាវឡើយ។ ក្រោយពីរៀបអាពាហ៍ពិពាហ៍ អ្នកឧកញ៉ា ហុង ពីវ និងភរិយា អ្នកនាង លី យ៉ាណា សព្វថ្ងៃក៏ទទួលបានចំណងដៃកូនស្រីម្នាក់ ដ៏ស្រស់ស្អាតទើបមានអាយុជាង១ខួប មានឈ្មោះថា រ៉ូប៊ី ផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង