មិនយូរប៉ុន្មាន ក្រោយពីការសម្រេចចិត្តបញ្ចប់ផលិត table ប្រើប្រប័ន្ធដំណើការ WebOS
របស់HP ថ្ងៃនេះថ្ងៃទី២០ខែសីហានៅវេលាម៉ោង៧ព្រឹក(ម៉ោងនៅប្រទេសកម្ពុជា) ក្រុមហ៊ុន
HP បានមានការចុះតំលៃយ៉ាងពិសេសដែលមិនគួរឲ្យជឿ។
នៅលើគេហទំព័រលក់ដូរផ្លូវការរបស់ខ្លួន ក្រុមហ៊ុនHP បានមានការលក់បញ្ចុះតំលៃ tablet
HP TouchPad 16Gb ពី៣៩៩ដុល្លាដល់៩៩ដុល្លា និង tablet 32Gb ពីតំលៃ៤៩៩ដុល្លាដល់
១៤៩ដុល្លា។ នេះជាការបញ្ចុះតំលៃខ្លាំងលើកទី២របស់ HP ក្រោយពីព្រឹត្តិការណ៍បញ្ចុះ
តំលៃ១០០ដុល្លាលើកទី១ ឲ្យផលិតផលរបស់HP ទាំងអស់។
តាមប្រភពព័ត៌មានពីគេហទំព័រ Slickdeals បានឲ្យដឹងថា ក្នុងរយៈពេលខ្លី មនុស្សចំនួនជាង
១០,០០០នាក់បានចុះឈ្មោះជាវទិញផលិតផលនេះ ហើយចំនួនអ្នកចង់ទិញបានកើនឡើង
យ៉ាងចាប់រហ័ស។ ដល់ម៉ោង១២ថ្ងៃត្រង់(ម៉ោងនៅប្រទេសកម្ពុជា) HP TouchPad 16Gb បាន
លក់អស់នៅសល់ត្រឹមតែ tablet ប្រភេទ 32Gb ចំនួន១០០០ គ្រឿង។
ប៉ុន្តែដល់ម៉ោង១២និង១៥នាទី នៅលើគេហទំព័ររបស់ HP បានប្រកាសថាOOS (Out of
stock) ទាំង tablet ប្រភេទ16G និង32G។
ដោយសារតែ Tablet ទាំងនេះគឺជាប្រភេទមាន wifi តែប៉ុណ្ណោះ ដូច្នេះមិនមានកិច្ចសន្យាណា
មួយត្រូវធ្វើនោះទេ។ នៅពេលបច្ចុប្បន្នតំលៃរបស់ផលិតផលទាំងពីរនេះបានត្រលប់ ៣៩៩
ដុល្លា និង៤៩៩ដុល្លាវិញ។
ប្រភព៖ tinhte.
ដោយ៖ មិនា.