ក្រុងឡុងដ៍៖ ក្រុមតោខៀវ Chelsea បានបង្កើនឱកាស Top 4 ដើម្បីមានឧកាសលេង ក្របខណ្ឌ Champions League នៅរដូវកាលក្រោយ ដោយយកឈ្នះក្រុម Norwich ក្នុងលទ្ធផល ១-០ នៅលើទឹកដី Stamford Bridge កាលពីថ្ងៃអង្គារ (១៤ ខែកក្កដា) ។

កីឡាករ Olivier Giroud បានរកគ្រាប់បាល់បាន នៅចុងម៉ោង នៃតង់ទី ១ ដែលធ្វើឱ្យក្រុមតោខៀវ Chelsea បានឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខណ្ឌ Premier League មាន ៤ ពិន្ទុពីលើក្រុម Leicester City និង Manchester United ក្នុងការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលតារាង។ វាជាការបរាជ័យលីគលំដាប់ទី ៨ ជាបន្តបន្ទាប់ សម្រាប់ Norwich ដែលត្រូវបានគេទម្លាក់ពី Prime League បន្ទាប់ពីចាញ់ក្រុម West Ham United កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។នៅតង់ទី២ ក្រុមតោខៀវ Chelsea បានវាយសំរុក ទៅលើក្រុម Norwich ជាខ្លាំង ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងទេ។

ក្រោយចប់ការប្រកួត កីឡាករ Giroud បាននិយាយថា៖ "វាសំខាន់ណាស់ ក្នុងការរកគ្រាប់បាល់មុនពេលតង់ ប៉ុន្តែយើងគួរតែរកគ្រាប់បាល់បានច្រើន។ យើងគ្រប់គ្រងបាល់បានច្រើនណាស់ តែសំណាងមិនមានច្រើនសម្រាប់យើង" ។

ខ្ញុំគិតថា ក្រុមយើង ស្ថិតនៅក្រោមសម្ពាធ ពីព្រោះយើងត្រូវការជ័យជម្នះ។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យបានល្អ នៅរាត្រីនេះ គឺខ្ពស់ណាស់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ៣ ពិន្ទុ»៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Chanel News Asia