យានយន្ដ៖ ជាការលេចឡើងនូវទស្សនៈគួរឲ្យសោកស្ដាយជាខ្លាំងចំពោះ អ្នកគាំទ្រផលិតផលក្រុមហ៊ុន រថយន្ដ Hyundai ប្រភេទម៉ូដែលផ្សេងៗ ជាពិសេស ម៉ូដែល Sonata ដែលបានចោទប្រកាន់ក្រុមហ៊ុនថា ប្រើបច្ចេកវិទ្យាផលិត ខុសគ្នាទៅលើស្ដង់ដា ទីផ្សារឆាកអន្ដរជាតិ នឹងទីផ្សារក្នុងតំបន់។

កាន់តែពិសេសទៀតនោះ ម៉ូដែលទំនើប Sonata ត្រូវបានអ្នកគាំទ្រជាច្រើនបានចោទប្រកាន់ថា ផលិតផលក្នុងស្រុក មានគុណភាព ខុសគ្នាទាំងស្រុង ទៅនឹងផលិតផលប្រកួតប្រជែងលើឆាកទីផ្សារអន្ដរជាតិ ដូចជាប្រទេស អាមេរិកជាដើម ។ ប៉ុន្ដែទន្ទឹមនឹងការចោទប្រកាន់នេះ ផងដែរ ក្រុមហ៊ុនរថយន្ដផ្ទាល់ ក៏បាន ធ្វើសមាហរ័ណកម្មសាកល្បង ផលិតផលទាំងពីរផ្នែក (ក្នុងស្រុក នឹងក្រៅស្រុក) ដើម្បីជាការ បញ្ជាក់ពីគុណភាព ថាតើពិតជាដូចអ្វីដែលបានគិតកន្លងមកដែរឬទេ?

Hyundai បានបង្កើតព្រឹត្ដិការណ៍សាកល្បងគុណភាពរថយន្ដ ទាំងពីប្រភេទ ដែលប្រភេទ Sonata ពណ៌ក្រហម ជាផលិតផលរបស់ អាមេរិក នឹង ពណ៌ទឹកប៊ិចជាផលិតផលប្រចាំប្រទេស។ ជាមួយនឹងការសាកល្បង គុណភាពដែលត្រូវបានគេចាប់អារម្មណ៍និង ផោ្ដតសំខាន់គឺ ប្រភេប្រព័ន្ធការពារ រថយន្ដតែម្ដង ថាអាចផ្ដល់ឲ្យសុវត្ថិភាពបានកំរិតណា ដល់អ្នកប្រើប្រាស់ ។ ក្រោយពីរថយន្ដត្រូវបានសាកល្បងហើយ គេឃើញថា រថយន្ដទាំងពីរគីមិនមាន អ្វីប្លែកគ្នានោះទេ ពោលគុណភាពគឺដូចគ្នាទាំងស្រុង ។

ទស្សនាវីដេអូ៖

<object width="500" height="300" data="http://www.youtube.com/v/H_G3z82Fce0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/H_G3z82Fce0&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Carscoop