ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ បាញ់ជាច្រើនគ្រាប់ ប្លន់យកម៉ូតូ Duke មួយគ្រឿងបានសម្រេច ពីក្រុមជនរងគ្រោះបណ្តាលរងរបួស៣នាក់ នៅម៉ោង១៖៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវសេះស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នា៤នាក់ ក្នុងនោះស្រី២នាក់ មានជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងជិះឌុបគ្នា២នាក់ ១គ្រឿងម៉ាក Duke ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CQ-9996 និងមួយគ្រឿងទៀត ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-6164 នាំគ្នាជិះចេញពីមើលការប្រគំតន្រ្តី នៅក្នុងកោះពេជ្រ ហើយបានជិះម៉ូតូបំណងត្រឡប់ទៅផ្ទះវិញ។

ជនរងគ្រោះបានបន្តថា ពេលជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាប្រមាណជាជិត១០នាក់ ប្រដាប់ដោយកាំភ្លើងខ្លី២ដើម បានជិះមកកាក់ពីមុខម៉ូតូ និងបានធ្វើសកម្មភាពភ្ជង់ប្លន់ និងគំរាមបាញ់ប្លន់យកម៉ូតូ ហើយដោយសារនឹកស្តាយរបស់ពួកគេ ក៏បាននាំគ្នាវាយតដៃជាមួយក្រុមជនសង្ស័យ បណ្តាលឲ្យពួកគេខឹង ក៏បានយកកាំភ្លើងទាំង២ដើម ដែលកំពុងកាន់នៅក្នុងដៃ បាញ់មកលើពួកគេជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសត្រូវគ្រាប់៣នាក់ (ត្រូវ៥គ្រាប់) ក្នុងនោះរងរបួសស្រីម្នាក់ផងដែរ។

ជនរងគ្រោះបន្តទៀតថា បន្ទាប់ពីបាញ់ពួកគេឲ្យរបួសរួចមក ក្រុមជនសង្ស័យបានយកម៉ូតូ Duke មួយគ្រឿង រួចជិះគេចខ្លួនបាត់អស់តែម្តង ហើយពួកគេក៏បានដឹកគ្នាមកព្យាបាល នៅមន្ទីរពេទ្យឯករាជ្យ និងបានប្តឹងទៅសមត្ថកិច្ចផងដែរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ និងពិនិត្យនៅកន្លែងហេតុ ប៉ុន្តែក្រុមចោរបានជិះម៉ូតូចេញទៅបាត់ហើយ រួចជនរងគ្រោះត្រឹមតែបាន ដាក់ពាក្យបណ្តឹងប៉ុណ្ណោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល