(សុខភាព)៖ សិច គឺជាចំណែកមួយដែលមនុស្ស ប្រុស-ស្រីភាគច្រើន ជាពិសេស អ្នកដែលស្ថិតនៅក្នុងតំណាក់កាល រួមដំណើរជីវិត ជាគូរួមគ្នាបានទទួលស្គាល់ថា ក្រៅតែពីជាការបំពេញនូវចំណង់ផ្លូវភេទរបស់ខ្លួន វាក៏ជាចំណែកមួយក្នុងចំណោមសកម្មភាព ជាច្រើនទៀត ដែលដើរតួរយ៉ាងសំខាន់នៅក្នុងការជួយ រឹតបណ្តឹងចំណងស្នេហា និងរក្សាភាពសុខដុម នៅក្នុងសង្គមគ្រួសារ បានយ៉ាងប្រសើរផងដែរ។

យ៉ាងណាក៏ដោយ ទោះបីជា សិច ត្រូវបានគេលើកឡើងថាជាសកម្មភាពដែលមានឥទ្ធិពល និងមានសារសំខាន់បែបនេះក្ដីរហូតមក ដល់ពេលបច្ចុប្បន្ននេះ គេក៏នៅតែសង្កេតឃើញថា ការយល់ដឹងពីកិច្ចដំណើរការ នៃកិច្ចសម្ព័ន្ធផ្លូវភេទ នៅតែជាបញ្ហាចំពោះដៃគូ មួយចំនួន ជាពិសេស ភាគីខាងស្រី ដោយការយល់ថា រាល់សកម្មភាពសិច ជាការប្រព្រឹត្ត និងផ្តើមចេញពីបុរស ដោយភាគីខាងស្រី គ្រាន់តែជាអ្នករង់ចាំតែទទួលផលតែប៉ុណ្ណោះ ។

ឈប់គិតបែបនេះទៀត ដើម្បីអាចទទួលបាននូវភាពសុខស្រួលពីសកម្មលើគ្រែ អ្នកគួរតែងាកមកចាប់អារម្មណ៍ ជាមួយវិធីងាយៗ ក៏ដូចជាចំណេះដឹងខ្លីៗ ស្ដីពីវិធីសាស្រ្តដែលជួយឱ្យដំណើរសិចឈានដល់ចំណុចកំពូលទាំងសងខាង ៖

០១) ការបញ្ចេញសកម្មភាពក្នុងពេលរួមសិច

ភាគីបុរស – ជាទូទៅ រាល់ពេលកើតមានប្រតិបត្តិការសិច ភាគច្រើនការបញ្ចេញសកម្មភាពនានាតែងត្រូវបានផ្តើមចេញពីភាគីខាង បុរស ហើយនារីជាដៃគូដេកចាំតែទទួលផល តែប៉ុណ្ណោះ។ ជាមួយគ្នានេះ បុរសក៏តែងតែតម្រូវឱ្យសកម្មភាពបង្កើតឱ្យមានភាព ញាប់ញ័ររំជួលចិត្តដល់នារីជាដៃគូ ជាពិសេស ស្វែងរកនូវទីតាំង ដែលអាចដុតកំដៅភ្លើងតណ្ហារបស់នាង ឱ្យពុះកញ្ជ្រោលឡើង ឈានដល់ ចំណុចស្រើបស្រាលក្នុងពេលរួមសិច។ ដូច្នេះ តួនាទីសំខាន់បំផុត ត្រូវធ្លាក់ទៅលើបុរស ថាតើគួរមានបទពិសោធន៍ បែបណាទើបអាចបំពេញនូវតម្រេកឱ្យកាន់តែជ្រាលេជ្រៅជាមួយនារីជាដៃគូ។

ភាគីស្រ្តី- ចំពោះវិញមិនមែនរង់ចាំតែទទួលផលដូចដែលគេបានលើកឡើងខាងលើនេះទេ ពោលគឺនាងក៏គួរយល់ដឹងពីវិធីដែលអាច ជួយផ្តល់ភាពសុខស្រួលដល់ដៃគូផងដែរ។ ចូរចងចាំថា ការចាប់ផ្តើមបញ្ចេញសកម្មភាពនៅពេលរួមសង្វាស ដុតបញ្ឆេះភ្លើងតណ្ហា ធ្វើឱ្យកើតមានអារម្មណ៍រំភើបស្រើបស្រាល ត្រេកត្រអាលទាំងសងខាង គឺសុទ្ធតែអាចធ្វើឡើងបានទាំងព្រមគ្នាក្នុងពេលតែមួយ ។

០២) ការរួមភេទប្រកបដោយសេចក្ដីស្នេហា

មានការភ័ន្តច្រឡំជាទូទៅថា ដំណើរការនៃការរួមភេទតែងប្រព្រឹត្តទៅដោយមិនប្រកបទៅដោយ សេចក្ដីសុខដូចការព្រៀងទុក និងគ្មានរសជាតិ គ្មានភាពស្រើបស្រាលរំជួលចិត្តទាល់តែសោះ រហូតមានពេលខ្លះគិតថាជាការធុញទ្រាន់ មិនចង់ឱ្យកើត មានទៀតផង។ ប៉ុន្តែ ការដែលអ្នក អាចផ្ដល់នូវក្ដីស្រឡាញ់អស់ពីបេះដូងចំពោះដៃគូរួមភេទរបស់អ្នកបានយ៉ាងស្អិតល្មួតនោះការរួមភេទ របស់អ្នកពិតជាអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងផ្អែមល្ហែមសមតាមបំណងជាក់ជាមិនខាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង