បន្ទាយមានជ័យ ៖ ជនប្រព្រឹត្ដបទល្មើស ចំនួន៣នាក់ ក្នុងនោះមានស្ដ្រីម្នាក់ក្នុងពីរ ករណីផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលជំ នាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដ បន្ទាយមានជ័យ សហការជាមួយនគរបាល ខេត្ដស្វាយរៀង និងខេត្ដសៀមរាប ដែលជា ម្ចាស់ករណីធ្វើការឃាត់ខ្លួន ក្រោយពីមាន ពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្ដបន្ទាយមានជ័យបានបញ្ជាក់ថា ជនសង្ស័យទាំងបីនាក់ ត្រូវបានចាប់ខ្លួនកាល ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ រួចហើយ បានប្រគល់ឱ្យទៅនគរបាលខេត្ដស្វាយរៀង និងខេត្ដសៀមរាបវិញ ដើម្បីបន្ដចាត់វិធាន ការតាមនីតិវិធីបន្ដទៀត ។

តាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលដដែល នេះ បានបញ្ជាក់ថា សម្រាប់ករណីទី១ គឺ សមត្ថកិច្ចបានឃាត់ខ្លួនស្ដ្រីម្នាក់ពីបទជំពាក់ ប្រាក់គេជិត១ម៉ឺនដុល្លារ តែមិនសងរួចហើយ គេចខ្លួនចេញពីខេត្ដស្វាយរៀងមកសម្ងំលាក់ ខ្លួននៅហាងមួយកន្លែងស្ថិតនៅភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្ដ បន្ទាយមានជ័យ ជាមួយកូនរបស់ខ្លួន ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ស្ដ្រីរូបនេះ មានឈ្មោះរ៉ា ផានី អាយុ២៨ឆ្នាំ រស់នៅភូមិ ប្រសូត្រទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយ ទាប ខេត្ដស្វាយរៀង បានជំពាក់ប្រាក់ម្ចាស់ លុយ ឈ្មោះរស់ សម្បត្ដិ ចំនួន៨០០០ដុល្លារ ប៉ុន្ដែមិនដឹងថា ជំពាក់រឿងអ្វីនោះទេ ។

ក្រោយជំពាក់លុយគេមិនសង ហើយ ថែមទាំងរត់គេចខ្លួនមកធ្វើការដោយស្ងាត់ៗ នៅក្រុងសិរិសោភ័ណ ខេត្ដបន្ទាយមានជ័យ នោះ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅ សមត្ថកិច្ចនគរបាលរហូតព្រះរាជអាជ្ញាអម សាលាដំបូងខេត្ដស្វាយរៀង បានចេញដីកា បញ្ជាឱ្យចាប់ខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ពីបទឆបោក ។ ក្រោយទទួល បានដីកាពីព្រះរាជអាជ្ញារួចមក សមត្ថកិច្ច នគរបាលបានធ្វើការស្រាវជ្រាវ រហូតដឹងថា ស្ដ្រីរូបនេះ បានទៅលាក់ខ្លួននៅក្រុងសិរិសោ ភ័ណនោះ ទើបសុំកិច្ចសហការជាមួយការិ យាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ដបន្ទាយ មានជ័យ ចុះទៅធ្វើការឃាត់ខ្លួនកាលពី រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ រួច បញ្ជូនភ្លាមៗទៅកាន់ខេត្ដស្វាយរៀងវិញ ។

ដោយឡែកករណីទី២ មន្ដ្រីនគរបាល បានបញ្ជាក់ថា ជនសង្ស័យពីរនាក់ ត្រូវបាន ចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពឆបោកម៉ូតូ របស់ជនរងគ្រោះ នៅឯខេត្ដសៀមរាប រួច ហើយយកមកលក់នៅខេត្ដបន្ទាយមានជ័យ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យ ទី១ ឈ្មោះយូ សុដាលក្ខ័ អាយុ២០ឆ្នាំ រស់ នៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀម រាប ខេត្ដសៀមរាប និងទី២ឈ្មោះធី វិតឺ អាយុ១៨ឆ្នាំ រស់នៅភូមិវត្ដដំណាក់ សង្កាត់ សាលាកម្រើក ក្រុងនិងខេត្ដសៀមរាប ។

តាមការបញ្ជាក់របស់សមត្ថកិច្ច ជន សង្ស័យទាំងពីរនាក់ បានខ្ចីម៉ូតូពីគេដែលជា មនុស្សស្គាល់គ្នានៅឯខេត្ដសៀមរាប រួចហើយ បាននាំគ្នាជិះមកបន្ទាយមានជ័យ ហើយយក ម៉ូតូទៅលក់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៥កន្លងទៅ ។

ក្រោយពីដឹងថា ជនសង្ស័យទាំងពីរនាក់ បានឆកបោកម៉ូតូយ៉ាងដូច្នេះ ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅនគរបាលមូលដ្ឋាន ក្រុងសៀមរាប រួចនគរបាលនៅទីនោះបាន ធ្វើការស្រាវជ្រាវ ហើយដឹងថា ពួកគេទាំង ពីរនាក់ កំពុងនៅក្នុងខេត្ដបន្ទាយមានជ័យ នោះ ក៏សុំកិច្ចសហការជាមួយនគរបាលជំនាញ ខេត្ដបន្ទាយមានជ័យ រហូតធ្វើការស្រាវជ្រាវ ចាប់ខ្លួនបានតែម្ដង ។

ក្រោយចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់ខេត្ដសៀមរាប វិញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

មន្ដ្រីនគរបាលបានបញ្ជាក់ឱ្យដឹងថា នៅ ក្នុងប្រតិបត្ដិការចាប់ខ្លួនជនល្មើសទាំងនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្ដ និងមានការសម្រប សម្រួលតាមផ្លូវច្បាប់ពីសំណាក់ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ដផងដែរ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល