CamNews

បណ្តាសហគ្រាសកូរ៉េខាងត្បូង ត្រៀមបិទ ឬដកពី តំបន់ឧស្សាហកម្ម Kaesong ក្រោយប្រកាសបិទ

ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ គូស​បញ្ជាក់ឲ្យដឹងថា កូរ៉េខាងត្បូង ​បានប្រកាស ​បិទ​ តំបន់ឧស្សាហកម្ម​រួម Kaesong ដែលមាន​ទីតាំង​ក្នុង​ទឹកដី​កូរ៉េខាងជើង ដើម្បី​ជាការ​ព្រមាន​ដល់​របប​កុ​ម្មុយ​នី​ស  ​កូរ៉េ  ខាងជើង​ ហ៊ាន​សាកល្បង​ នុយក្លេអ៊ែរ​និង​បាញ់គ្រាប់រ៉ុកកែត កាលពី ពេលថ្មីៗ កន្លងទៅនេះ ដែលជាប្រការល្មើស​នឹង​បម្រាម​អន្តរជាតិ​។ ក្រោយ ​ការ ប្រកាស​បិទ ក្រុមហ៊ុន​កូរ៉េខាង ត្បូង​ដែល​រកស៊ី​ក្នុង Kaesong កំពុងតែ​រៀបចំខ្លួន​ដើម្បី​ដកចេញ​ពី​ទីនោះ​។

ប្រភពបន្តឲ្យដឹងថា ​ក្រោយ​សកម្មភាព​ផ្គើន​ផ្ទួនៗ​របស់   ​កូរ៉េ ខាង ជើង  រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន ប្រកាស​ផ្អាក​រាល់​សកម្មភាព​ទាំងអស់​នៅក្នុង​   តំបន់  ឧស្សាហកម្ម​រួម  Kaesong ដែល​នៅក្នុង​ទឹកដី​កូរ៉េខាងជើង​។ ទីក្រុង​សេ​អ៊ូ​ល​ចាត់ទុក​ការបិទ​ប្រតិបត្តិ​នេះ  ជា ការ ​ពិន័យ​ដល់ទី​ក្រុង​ព្យុងយ៉ាង​ដែល​ហ៊ាន​ល្មើ​សនឹង​  បម្រាម​ អង្គការសហប្រជាជាតិ ដោយបាន  សាកល្បងអាវុធអ៊ីដ្រូសែននិងបាញ់ កាំ ជ្រួច ​ចម្ងាយ​ឆ្ងាយ​នៅពេល​ ថ្មីៗ​នេះ​   បន្ថែមពីលើនេះ  កូរ៉េខាងត្បូងបញ្ជាក់ថាការបិទតំបន់ឧស្សាហ កម្ម Kaesong ជាការ​សម្រេចចិត្ត​ដែល​មិនអាច​ចៀសផុត​បានទេ​។ នេះ​ ក៏ ​ព្រោះតែ​កូរ៉េខាងជើង​បាន​យកលុយ​ដែលជា​ចំណូល​រាប់លាន​ពី​ តំបន់ឧស្សាហកម្ម​នេះ​ទៅប្រើ  ​ដើម្បី​អភិវឌ្ឍ​កម្មវិធី​នុយ​ក្លែ​អ៊ែរ​និង​ កាំជ្រួច​បាលី​ស្ទិ​ច​ចម្ងាយ​ឆ្ងាយ​ទៅវិញ​។ ហើយ​វា​ក៏បាន​បង្ហាញ​ពី  ​ជំហ​រឹងមាំ​របស់​ទីក្រុង​សេ​អ៊ូ​ល​ទៅដល់​របប​ ទីក្រុង​ព្យុងយ៉ាង​ដែល​តែងតែ​ផ្គើន​ម្ដង​ហើយ​ម្ដងទៀត​ផងដែរ​៕

ប្រភព ៖ CNA