(ភ្នំពេញ)៖ បទ«ពុកខ្ញុំជាប៉ូលិសចរាចរណ៍» ជាសំនៀងដ៏ក្រអៅក្រអូន របស់តារាចម្រៀងខ្មែរសុរិន្ទ អ្នកនាង ចេន សាយចៃ ស្ថិតនៅក្នុងផលិតកម្ម ថោន ដែលទើបតែចេញជា VCD ថ្មីៗនេះ ពេលបានទស្សនាហើយ ធ្វើឲ្យអ្នកទស្សនាទប់ទឹកភ្នែកមិនជាប់ ព្រោះតែការសម្ដែង បានស្ដែងពីជីវិតពិត របស់សមត្ថកិច្ចចរាចរណ៍ ដែលកំពុងតែបំពេញការងារសព្វថ្ងៃ។

បទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» បានបង្ហាញពីការតស៊ូ របស់មន្រ្តីប៉ូលិសចរាចរណ៍ម្នាក់ ត្រូវបានអ្នកដំណើរ និងអ្នកជិតខាងមើលងាយ នឹងអាជីពរបស់ខ្លួន ប៉ុន្តែមិនបានដឹងទេថា មន្រ្តីប៉ូលិសចរាចរណ៍ម្នាក់នេះ បានលះបង់គ្រប់បែបយ៉ាងដើម្បីគ្រួសារ និងសង្គមជាតិ មិនថាក្ដៅរងា យប់ថ្ងៃ គឺគាត់បានតស៊ូមិនរួញរា ។

ដោយសារតែភាពតស៊ូ ក្នុងស្ថានភាពដ៏កម្សត់ បានធ្វើឲ្យការសម្ដែងក្នុងបទនេះ អ្នកទស្សនាមិនអាចទប់ទឹកភ្នែកជាប់ ព្រោះតែត្រូវនឹងរឿងពិតក្នុងសង្គមសព្វថ្ងៃ ហើយក៏ជាចម្រៀង ជួយលើកតម្កើង ការគោរពច្បាប់ចរាចរ មុននឹងត្រូវសមត្ថកិច្ចផាកពិន័យ។

ចង់ដឹងថារសជាតិជីវិតជាមន្រ្តីចរាចរណ៍ មានភាពកម្សត់ រង់នូវការតិះដៀលយ៉ាងណាខ្លះ សូមទស្សនាវីដេអូបទចម្រៀងនេះទាំងអស់គ្នា ៖

<object width="471" height="404" data="http://www.youtube.com/v/GJKGCM-6hQw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/GJKGCM-6hQw&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី