CamNews

អ្នក​កា​សែត​ជប៉ុន ​កំពុង​ស្ថិត​ក្នុង​កណ្តាប់​​ដៃ​ក្រុម អាល់​កៃដា ដង្ហោយ​សុំ​ជំនួយ​បន្ទាន់​ ពី​រដ្ឋា

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានប្រកាសថា ខ្លួននឹងចាត់វិធានការគ្រប់យ៉ាង ដើម្បីធានាឲ្យបាន នូវការដោះលែងអ្នកកាសែតជប៉ុនម្នាក់ ដែលត្រូវបានក្រុមភេរវករ អាលកៃដា ចាប់ជម្រិត​នៅក្នុងប្រទេសស៊ីរី ប្រកបដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ​មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦។

ការថ្លែងរបស់រដ្ឋាភិបាល ជប៉ុនខាងលើនេះ ​បានកើតឡើងបន្ទាប់ពីរូបភាព មួយសន្លឹករបស់អ្នកកាសែត ជប៉ុនឈ្មោះ Jumpei Yasuda ឈរកាន់ផ្ទាំងក្រដាសពណ៌សមួយ ដែលសរសេរអក្សរ​ជប៉ុនពណ៌ខ្មៅ នៅលើនោះ មានន័យស្នើសុំយ៉ាងទទូច​ ឲ្យរដ្ឋាភិបាលជួយរំដោះខ្លួនលោក ចេញពីចំណាប់ខ្មាំងវិញ។ អត្ថន័យរបស់ Yasuda នោះត្រូវបានបកប្រែដូច្នេះថា «សូមជួយខ្ញុំផង! នេះជាឱកាសចុងក្រោយ របស់ខ្ញុំហើយ»។

គួរបញ្ជាក់ថា ការចាប់ខ្លួនលោក Yasuda បានបង្កការភ្ញាក់ផ្អើល និងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង កាលពីខែមីនា ដោយពីដំបូងលោកបានត្រូវបាន ក្រុមភេរវករថតវីដេអូ ដែលលោកអង្គុយអានសារមួយ រួចផ្ញើទៅកាន់គ្រួសារ និងរដ្ឋាភិបាលជប៉ុន។ តាមពិតទៅលោកត្រូវបានភេរវករ ចាប់ខ្លួនតាំងពីខែមិថុនា ឆ្នាំ ២០១៥ មកម្ល៉េះ បន្ទាប់ពីបានឆ្លងដែនពីតួកគី ចូលមកកាន់ស៊ីរី៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង