(អាមេរិក)៖ ប៉ូលីសនៅក្រុងញូវយ៉ក បានចាប់ខ្លួនបុរសម្នាក់ ដោយចោទប្រកាន់ពី បទប្រព្រឹត្តទង្វើឃោរឃៅ លើសត្វពាហនៈ បន្ទាប់ពីត្រូវចាប់រូបភាពវីដេអូបានថា គេមានសិចជាមួយឆ្កែចិញ្ចឹម របស់មិត្តស្រី។

ជនសង្ស័យអាយុ៣៩ឆ្នាំ ឈ្មោះ Jesus Gutierrez រស់នៅ Manhattan ហើយនារីជាមិត្តស្រីរបស់ជននេះ មានអាយុ៤៣ ឆ្នាំ បាននិយាយថា នាងកើតក្តីសង្ស័យ ដែលឆ្កែចិញ្ចឹមរបស់ខ្លួន ចេះតែបញ្ចេញចរឹតចម្លែកៗជាមួយ Gutierrez ទើបនាងសម្រេចចិត្ត បង្កប់កាមេរ៉ាចាប់រូបភាព ក្នុងផ្ទះក៏បានឃើញមិត្តប្រុស ពិតជាលួចលេងល្បែងស្នេហា ជាមួយសុនខរបស់នាងមែន។

Gutierrez បានសារភាពថា គេគ្រាន់តែមានសិច ជាមួយឆ្កែមិត្តស្រីបម្រើចំណង់ផ្ទាល់ប៉ុណ្ណោះ រីឯសុនខរងគ្រោះ មានស្នាមជាំលើស្បែករបស់វាផងដែរ ត្រូវបាននាំយក ទៅឲ្យបសុពេទ្យព្យាបាលសង្ឃឹមថា វានឹងជាឆាប់ៗ ។ ចំណែកជនសង្ស័យត្រូវប៉ូលិសចាប់ខ្លួន បញ្ជូនទៅតុលាការកាត់ទោស តាមបណ្តឹងរបស់នារីជាមិត្តស្រី៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង