កណ្តាល ៖ រថយន្តដឹកបន្លែ១គ្រឿង បានដាច់កង់ក្រោយ ក្រឡាប់ផ្ងារកង់ច្រង៉ាង នៅលើកំណាត់ផ្លូវ ជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល។

បើតាមលោក យឹម សុខុម នាយប៉ុស្តិ៍ឃុំភូមិធំ បានអោយដឹងថា រថយន្តក្រឡាប់ខាងលើនេះ បានម៉ាក FuSo ពាក់ស្លាកលេខស្វាយរៀង ៣A,៣៩,៧៩ ដឹកបន្លែពេញបានចេញដំណើរពីអ្នកលឿង ទៅភ្នំពេញ លុះមកដល់ត្រង់ចំណុចខាងលើនេះ បានដាច់កង់ក្រោយខាងស្តាំហើយបានក្រឡាប់ផ្ងារកង់ឡើងលើ សំណាង ល្អ គ្មានអ្នករបួសទេ។

លោក ព្រំ សំណាង អធិការរងស្រុកកៀនស្វាយ ក្រោយកើតហេតុ ដោយពិនិត្យឃើញថា ករណីនេះ មិនបណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ ឬខូចខាតទ្រព្យរដ្ឋនោះ លោកក៏បាមអោយម្ចាស់ រករថយន្តមកស្ទួចរថយន្ត យកទៅជួសជុលដោយខ្លួនឯង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល