ព័ត៌មានអន្តរជាតិ ៖ ជនសង្ស័យ ដែលប៉ូលីសម៉ាឡេស៊ី កំពុងតែតាមប្រមាញ់ចាប់ឃាត់ខ្លួន ពាក់ព័ន្ធ នឹងករណីសម្លាប់លោក Kim Jong Nam នោះ សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា បានឃើញ ជនសង្ស័យរូបនេះ លេចមុខនៅក្នុងវីដេអូឃ្លីបមួយ ដែលត្រូវបានគេផ្តិតចេញពីស្ថានទូត កូរ៉េខាង ជើង ប្រចាំទីក្រុង Kuala Lumpur ។

ភ្នាក់ងារសារព័ត៌មានជាតិ ម៉ាឡេស៊ី Bernama ធ្វើសេចក្តីរាយកាណ៍អោយដឹងថា វីដេអូរយៈពេល ១នាទី ដែលត្រូវបានបង្ហោះផ្សាយ ដោយបណ្តាញសារព័ត៌មានជប៉ុន All-Nippon បង្ហាញអោយដឹង ថាជនសង្ស័យដែលពាក់ព័ន្ធករណីស្លាប់ លោក Kim Jong Nam ពោល លោក Kim Uk-il ត្រូវបាន គេឃើញជាក់ស្តែងអោយដឹងថា កំពុងតែលេង snooker ជាមួយនឹងមិត្តភក្កិ ២-៣នាក់ផ្សេងទៀត នៅជាន់ទី ២ នៃសំណង់អាគារស្ថានទូត កូរ៉េខាងជើង ។

ស្ថិតនៅក្នុងវ័យ ៣៧ ឆ្នាំ ជនសង្ស័យ Kim Uk-il គឺជាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo ខណៈដឺកាចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានចេញដឺកា ដោយប៉ូលីស កាលពី ដើមខែមីនានេះផ្ទាល់តែម្តង។ យ៉ាងណាមិញ សេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា ប៉ូលីសម៉ាឡេស៊ី កំពុងតែចាប់ឃាត់ខ្លួន ជនសង្ស័យ ២នាក់ផ្សេងទៀត ដែលមានឈ្មោះថា Kwang Hyon-song វ័យ ៤៤ ឆ្នាំ ដែលមានមុខងារជាលេខាជាន់ខ្ពស់ទី ២ នៅស្ថានទូតកូរ៉េខាងជើង ខណៈត្រូវបានគេមាន ជំនឿជាក់ថាកំពុងតែលាក់ខ្លួន នៅក្នុងអាគារស្ថានទូត និងម្នាក់ទៀត មានឈ្មោះថា Ri Ji u វ័យ ៣០ ឆ្នាំ ។

ស្នងការប៉ូលីសក្រុង ម៉ាឡេស៊ី លោក Khalid Abu Bakar អោយដឹងថា ប៉ូលីសបានដឹងរួចទៅហើយ ពីអត្តសញ្ញាណក្រុមមនុស្សទាំងនោះ ដែលកំពុងតែមានវត្តមាននៅក្នុងស្ថានទូត ។ ស្របពេលដែល ធ្វើសន្និសិទកាសែត នៅថ្ងៃទី ២៣ មីនានេះ លោក Khalid Abu Bakar ត្រូវបានគេដកស្រង់សម្តីឲ្យ ថា ពួកយើងដឹងថានរណានៅក្នុងនោះ (ក្នុងស្ថានទូត)។ គួរបញ្ជាក់ថា លោក Kim Jong-nam ដែល ត្រូវជាបងប្អូនប្រូស មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ ត្រូវបានសម្លាប់ នៅ អាកាសយានដ្ឋានអន្តរជាតិ ក្រុង Kuala Lumpur នៅថ្ងៃទី ១៣ កុម្ភៈ កន្លងទៅនេះ ដោយការវាយ ប្រហារតាមរយៈការបំពុលសារជាតិគីមី VX ។ ជនដៃដល់ ២នាក់ ក្នុងនោះស្រ្តីជនជាតិវៀតណាម ដែលមានឈ្មោះ Doan Thi Huong និងស្រ្តីជនជាតិឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Siti Aisyah ត្រូវបាន ផ្តន្ទាទោស ពីបទមនុស្សឃាត ៕

<object width="480" height="380" data="http://www.youtube.com/v/p8JR3cikN3M&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/p8JR3cikN3M&rel=1" /></object>

<object width="480" height="380" data="http://www.youtube.com/v/p8JR3cikN3M&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/p8JR3cikN3M&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន