CamNews

គ្រាន់​តែ​និយាយ​ពី Donald Trump បុរស​ម្នាក់​ ត្រូវ​បណ្តេញ​ចេញ​ពី​យន្ត​ហោះ

(អាមេរិក)៖ បុរសម្នាក់សឹងមិនជឿថា ខ្លួនត្រូវគេចាប់ឃុំ ដោយសារតែរឿងហេតុមិន សមហេតុផលទាល់តែសោះ នៅពេលដែលឮថា មិនឲ្យមានការនិយាយអ្វីពាក់ព័ន្ធ នឹងលោកប្រធានាធិបតីអាមេរិកថ្មី ទើបនឹងជាប់ឆ្នោតនេះទេ។

នៅថ្ងៃកើតហេតុ បុរសរូបនេះបានជិះយន្តហោះ របស់ក្រុមហ៊ុន​អាកាសចរណ៍ Delta Airlines ដែលចាកចេញពី Atlanta រដ្ឋ Georgia ឆ្ពោះទៅ Allentown រដ្ឋ Pennsylvania ក៏ស្រាប់​តែគេប្រកាសថា Donald Trump គឺជាប្រធានាធិបតី របស់ប្រជាជនអាមេរិក​ទាំងអស់។

គ្រាន់តែប៉ុណ្ណឹងបុរសខាងលើនេះ ក៏ត្រូវប៉ូលិសចាប់ខ្លួនយកទៅឃុំ ហើយរូបភាពវីដេអូ ត្រូវបានគ្រូបង្រៀនយូហ្គា អាយុ២១ឆ្នាំ​ម្នាក់ឈ្មោះ Emma Baum ថតបង្ហោះលើបណ្តាញសង្គម មានការស៊ែរដល់ទៅជាង​មួយម៉ឺននាក់ ផ្តល់មតិរាប់ពាន់សារ និងអ្នក​ចូលទស្សនាវិញ មានដល់ទៅជាង២លាននាក់ឯណោះ។

Delta Airlines និយាយថា អ្នកគាំទ្រ ​Trump គួរតែត្រូវបានបណ្តេញចេញ ពីជើងហោះហើរ ខណៈដែលព្យាយាមបង្កការរំខាន ដល់អ្នកដំណើរផ្សេង តែខាងអ្នកគ្រប់គ្រងស្ថានការណ៍ លើយន្តហោះនោះ ក៏បានសួរអ្នកដំណើរឯទៀតដែរ ថាគួរឲ្យជននេះបន្តដំណើរ ជាមួយទៀត ឬយ៉ាងណា​ដើម្បីឲ្យពួកគេសម្រេច ក្នុងនាមជាអតិថិជន របស់ក្រុមហ៊ុន Delta Airlines៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង