CamNews

ពេជ្រ ថាវរ៉ា បង្ហាញរូបឱបថើបជា​មួយ​ស្រី​ដូច​គ្នា ខណៈ​ធ្លាយដំ​ណឹង​ស្នេហ៍​និស្សិត​មក​ពី​ខេត្ត

ភ្នំពេញ៖ តារាសម្តែងស្រី ធ្លាប់តែជួបរឿងបរាជ័យជីវិតស្នេហាឯកជនផ្ទួនៗ កញ្ញា ពេជ្រ ថាវរ៉ា ក្រោយបាត់មុខពីសិល្បៈ និងបានទៅពួនសម្ងំនៅតែក្នុងផ្ទះ ដើម្បីស្អំព្យាបាលរបួសបេះដូង ឱ្យបានធូរស្រាលហើយនោះ ថ្មីៗមុននេះក៏បានលេច វត្តមានរបស់នាង ជាថ្មីឡើងវិញ ជាមួយនឹងការប្រកាសចូលខ្លួន ចាប់យកអាជីពសិល្បៈសម្តែងវិញ ។

យ៉ាងណាមិញ បន្ទាប់ពីតារាសម្តែងសម្តីស្រាល ពេជ្រ ថាវរ៉ា វិលខ្លួនចូលវិស័យសិល្បៈ ដូចដើមវិញនោះ ត្រូវគេកត់សម្គាល់ឃើញថា ទីផ្សារសិល្បៈរបស់នាង គឺបានចាប់ផ្តើមមានសន្ទុះទៅមុខជាបណ្តើរៗឡើងវិញ ។ ចំណែកឯសញ្ញានៃរឿងស្នេហា ក៏ចាប់ផ្តើមមានចំហាយក្លិនសាយភាយ ចេញមកក្រៅទន្ទឹមគ្នានេះផងដែរ ព្រោះមុននេះត្រូវបានគេដាក់ការសង្ស័យថា ពេជ្រ ថាវរ៉ា អាចផ្តើមសម្ព័ន្ធភាពស្នេហាថ្មីថោងឡើងវិញ ជាមួយបុរសរូបសង្ហាវ័យក្មេង ជានិស្សិតនៅខេត្ត តែបានមកបន្តការសិក្សា នៅទីក្រុងភ្នំពេញ ។

ជាមួយគ្នានេះ នៅលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនរបស់តារាសម្តែងរាងខ្ពស់កញ្ញា ពេជ្រ ថាវរ៉ា ក៏ត្រូវបានគេប្រទះឃើញ នាងយករូបថត ដែលមានលក្ខណៈ បែបស្រើបស្រាលកៀកកើយ ឱបថើប គ្នាយ៉ាងត្រេកត្រអាល ជាមួយមនុស្សស្រីដូចគ្នា បង្ហោះជាសាធារណៈ ហាក់ដូចជាមានសេចក្តីសុខបំផុត ។

តាមរយៈសកម្មភាពនៃការថតបង្ហោះរូបភាព កៀកកើយឱបថើប រវាងមនុស្សស្រីដូចគ្នា ពីសំណាក់តារាសម្តែងស្រីកញ្ញា ពេជ្រ ថាវរ៉ា រួចយកទៅបង្ហោះលើ Facebook ផ្ទាល់ខ្លួននេះ ត្រូវបានមហាជន អ្នកគាំទ្រគិតថា ពេជ្រ ថាវរ៉ា ទំនងរាងចាលចំពោះរឿងស្នេហា ជាមួយមនុស្សប្រុសហើយមើលទៅ ទើបនាងបែរជាមកស្និទ្ធស្នាល នឹងមុស្សស្រីដូចគ្នាទៅវិញ ។ ម្យ៉ាងទៀត ប្រហែលជានាងមាន ចេតនាថតរូបនេះឡើង ក្នុងគោលបំណងឌឺដងដល់ប្រុសៗក៏ថាបាន ។

យ៉ាងណាក៏ដោយ ក្រោយពីគេបានប្រទះឃើញ សកម្មភាពឱបថើបគ្នាបែបនេះ រវាងអ្នកសម្តែងស្រីវ័យជាង២០ឆ្នាំកញ្ញា ពេជ្រ ថាវរ៉ា ធ្វើឱ្យមិត្តភក្តិលេង Facebook មួយចំនួនសរសេរឆ្លើយតបទៅវិញបែបលក្ខណៈលេងសើចថា ឃើញរូបនេះហើយគឺ ធ្វើឱ្យពួកគេមានអារម្មណ៍ថា ដូចជាព្រឺសម្បុរ និងស្រៀវខ្លួនដល់ហើយ ។

ចង់ដឹងថា តើរូបថតឱបថើប រវាងមនុស្សស្រីដូចគ្នាពីសំណាក់តារាសម្តែង ពេជ្រ ថាវរ៉ា មានលក្ខណៈស្រើបស្រាលខ្លាំងយ៉ាងណា នោះ ទស្សនាទាំងអស់គ្នាជាមួយគេហទំព័រកម្សាន្ត LookingTODAY ឥឡូវនេះ!

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល