CamNews

សរុប ៥០ស្ថាប័នហើយ ទាំងធនាគារ ទាំង MFI បានផ្លាស់ប្តូរ ក្រោយបញ្ជានាយករដ្ឋមន្រ្តី

(ភ្នំពេញ)៖ បន្ទាប់ពីមានបញ្ជាដាច់ណាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពីការផ្លាស់ប្តូរនិមិត្តសញ្ញា និងបន្ថែមពាក្យថា «គ្រឹះស្ថានឯកជន» ដើម្បីកុំច្រឡំជាស្ថាប័នរបស់រដ្ឋនោះ, គិតមកដល់រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ធនាគារជាតិនៃកម្ពុជា បានអះអាងថា សម្រេចបាន២៥% ស្មើនឹង១៣ធនាគារ នៃធនាគារទាំងអស់ចំនួន៥៤ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រេចបាន៥០ភាគរយស្មើនឹង៣៧គ្រឹះស្ថាន នៃគ្រឹះស្ថានទាំងអស់ចំនួន៧៣។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានផ្ដល់នូវ Poster ជូនគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដើម្បីបិទផ្សាយជូនសា​ធារណជន នៅតាមបណ្ដាលសាខាទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹង កាន់តែច្បាស់បន្ថែមទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ គឺជារបស់ឯកជន មិនមែនរបស់រដ្ឋនោះឡើយ។

សម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ​​ក៏បានរៀបចំបិទផ្សព្វផ្សាយ សេចក្ដីជូនដំណឹងផ្ទាល់ខ្លួនទាក់ទង នឹងការបញ្ជាក់អត្តសញ្ញាណរបស់គ្រឹះស្ថាន ជាគ្រឹះស្ថានឯកជន រួចរាល់ហើយ នៅគ្រប់បណ្ដាលសាខារបស់ខ្លួន។

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងទៀតថា ចំពោះការផ្លាស់ប្ដូរនិមិត្តសញ្ញ ដែលមានលក្ខណៈស្រដៀងគ្នា នឹងស្ថាប័នរដ្ឋ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ កំពុងផ្លាស់ប្ដូរ​ជាបន្ដបន្ទាប់ ការផ្លាស់ប្ដូរនេះគ្រោងនឹង បញ្ចប់នៅដំណាច់ឆ្នាំ២០១៧នេះ។

សម្រាប់គ្រឹះស្ថានដែលបានផ្លាស់ប្ដូររួមមាន៖

* ធនាគារអេស៊ីលីដា៖ បានផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មីរបស់ខ្លួនរួចរាល់ បានចំនួន៥០ភាគរយ ទូទាំងប្រទេស ហើយគ្រោង​បញ្ចប់ជាស្ថាពរនៅ ដំណាច់ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

* គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាកសាក់៖ បានទទួលការអនុញ្ញាត ពីក្រសួងពាណិជ្ជកម្មរួចរាល់ហើយ ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរ ​និមិត្ត​សញ្ញាថ្មី​ ហើយគ្រោងនឹងបញ្ចប់ ការដាក់និមិត្តសញ្ញាថ្មីនេះ នៅដើមខែមីនា ឆ្នាំ២០១៧។

* ធនាគារស្ថាបនា ភីអិលស៊ី៖ បានកំពុងទំលាក់និមិត្តសញ្ញារបស់ខ្លួន ជាបន្ដបន្ទាប់ នឹងដំណើរការរៀបចំបង្កើតនិមិត្តសញ្ញាថ្មី ក្នុង​ពេលដ៏ឆាប់ខាងមុខនេះ។

* គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម៉ា (រូបហង្ស), មីយ៉ា (រូបសិង្ហ), មហានគរ (សញ្ញារៀល) និងហ្ក្រូវ (សញ្ញារៀល)៖ បានកំពុង​ទំលាក់​ និមិត្តសញ្ញារបស់ខ្លួនរួចរាល់ហើយ និងកំពុងរៀបចំបង្កើតនិមិត្តសញ្ញាថ្មី។

ធនាគារជាតិនៃកម្ពុជា បានអះអាងថា ខ្លួនកំពុងយកចិត្តទុកដាក់ តាមដានអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងម៉ត់ចត់បំផុត និងជំរុញ ធ្វើយ៉ាងណាឲ្យការអនុវត្តន៍នេះ សម្រេចឲ្យបានទាន់ពេលវេលា ដែលបានគ្រោងទុក៕

ប្រភព ៖ ហ្វ្រេសញូវអាស៊ី