(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍ខ្នារទទឹង បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែង ដកហូតបានម៉ូតូ៧គ្រឿង និងសម្ភារមួយចំនួន ខណៈអ្នកញៀនល្បែងរត់គេចខ្លួនអស់ដោយសុវត្ថិភាព ដែលប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង០២៖២៣នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចទួលដើមស្វាយ ដីឡូគ្មានមនុស្សរស់នៅ ស្ថិតក្នុងភូមិកោះស្វាយ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាប ទីតាំងបញ្ជល់មាន់ ខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត។

លោកអធិការបន្តថា ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបនោះ កម្លាំងនគរបាលរបស់លោក បានដកហូតមាន០១ក្បាល កៅអីជ័រ០២ ធុងពីតត្រូ០១ ឆ្នាំង០៣ ម៉ូតូ៧គ្រឿង និងសម្ភារដុតចោលនៅនឹងកន្លែងផ្ទាល់។

សម្ភារទាំងនេះ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការបន្តទៀត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី