គ្រឿងផ្សំ
-សាច់មាន់ ៤ខាំ
-គ្រឿងបុក ១ចាន
-ម្នាស់
-ប៉េងប៉ោះ
-ត្រប់ស្រួយ
-ត្រឡាច
-ជីររណារ
-ជីរនាងវង
-ម្ទេសប្លោក
-ម្ទេសហឹរ
-ម្ទេសឆ្អើរ

គ្រឿងផ្សំរសជាតិ
-ទឹកត្រី
-ប៊ីចេង
-ម្សៅស៊ុប
-ស្ករត្នោត
-ស្ករស
-អំបិល
-ខ្ទិះដូង
-អម្ពិលទុំ

វិធីធ្វើ
ដំបូង យកសាច់មាន់ទៅលាងទឹកឱ្យស្អាត រួចកាត់ជាដុំៗ ហើយយកបន្លែគ្រប់មុខ
កាត់ជាដុំៗ។ បន្ទាប់មកទៀត យកគ្រឿង ដែលបុករួច លាយជាមួយ ម្ទេសឆ្អើរ
រួចយកទៅ រំលីងជាមួយសាច់មាន់ ឱ្យឆ្អិនល្អ មុននឹងដាក់គ្រឿងផ្សំ រសជាតិចូល
លាយជាមួយគ្នា ឱ្យសព្វ រួចចាក់ទឹកចូលបន្តិច ដើម្បីរម្ងាស់ មុននឹងចាក់ទឹកចូល
បន្ថែមឱ្យពេញឆ្នាំង។

ចុងក្រោយ ចាក់ខ្ទិះដូង ចូល មុននឹង ជ្រំអម្ពិលទុំ រួចបង់បន្លែចចូល ដួសដាក់ឆ្នាំង
ភ្លើង ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian